ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញស្បៀងជាច្រើនមុខរួមនឹងម៉ាស ទាំងយប់ ដើម្បីយកទៅចែកជូនអ្នកខ្វះខាត!

ដោយអនុវត្តតាមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ស្បៀងចម្រុះរួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស់ សម្រាប់ ៣០៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករមួយការ៉ុង=៥០Kg មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០២កេស ម៉ាស៥០ ស្កគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជាប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងយប់ ដើម្បីយកទៅចែកជូនបន្តដល់គ្រួសារសមាជិកអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង ក្នុងវិបត្តិកូវីដ-១៩។

ថ្លែងក្នុងឱកាស បើកស្បៀងនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើថា ក្នុងនាមលោកជា មេបញ្ជាការ លោកមិនបណ្តោយឲ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ដាច់បាយជាដាច់ខាត ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា ដោយសិល្បៈចែករំលែក។

ជាក់ស្តែងស្បៀងនៅចំពោះមុខនេះ គឺបានមកពីសប្បុរជនខ្លះ និងសល់ពីការសន្សំសំចៃក្នុងអង្គភាពខ្លះ លោកសូមធ្វើការបែងចែកជូនដល់ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមយកទៅផ្តល់ជូនដល់មុខសញ្ញាខ្វះខាតជាក់ស្តែង ទាំងក្នុងអង្គភាពរៀងខ្លួន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ តែសូមកុំភ្លេចអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment