ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

មេក្លោងគ្រឿងញៀន​ថៅកែមជ្ឈមណ្ឌលកំសាន្តរ៉ុកឈ្មោះ គិត ធាង ជាបងបង្កើតសេដ្ឋី គិត ម៉េង ដែល​ជាប់​គុកពីបទ​ ​”សម្រួល​​ចែកចាយ ជួញដូរគ្រឿងញៀនជិត ៥០គីឡូក្រាម និងកាន់កាប់​អាវុធ​ខុសច្បាប់” ត្រូវបាន​​ដោះ​លែងវិញ​យ៉ាងរំភើយ

អតីតឧកញ៉ាឈ្មោះ គិត ធាង ជាថៅកែមណ្ឌលកំសាន្តរ៉ុក (ROCK CENTER) តែក្រោយមកអ្នកសុីក្លូម៉ូតូឌុបបានហៅគាត់ថា(អាញ៉ុក គិត ធាង) ឬ (អាគិត ធាង) ពេញៗមាត់បន្ទាប់ពីត្រូវសមត្ថកិច្ចវែកមុខ និងចាប់ខ្លួនក្នុងសំណុំរឿងសមគំនិតចែកចាយគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ជិត៥០គីឡូក្រាមនៅមណ្ឌលកំសាន្តរ៉ុក របស់ខ្លួននោះ។ ឥឡូវនេះត្រូវអស់លោកខាងតុលាការ សាលាឧទរណ៍ សម្រេចដោះលែងអោយមានសេរីភាពចេញពីគុកស្រុករំដួលយើង ដែលល្បីមានម៉ាឈុត សម្រាប់អាជាប់គុកណាជាអ្នកមាន មានស្រី មានស្រា អាហារឆ្ងាញ់ ម៉ាសុីនត្រជាក់ នោះវិញហើយ យ៉ាងរំភើយ។

សូមបញ្ជាក់អោយច្បាស់ដូចអក្សរចិនសរសេរដាក់ម៉ុងខ្មោចថា កន្លងមក ឈ្មោះ គិត ធាង ដែលត្រូវជាបងបង្កើតរបស់មហាសេដ្ឋី គិត ម៉េង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអោយជាប់ពន្ធនាគារ(គុក) ៤ឆ្នាំ ខណៈទោសបែបនេះដូចគ្នា បើចាប់បាននៅស្រុកយួន អ្នកពាក់ពន្ធ័ត្រឹមតែ១គីឡូ ក៏គេយកទៅបាញ់ចោលកុំអោយចង្រៃប្រទេសគេទៅហើយ។
អ្នកតាមដានសង្ស័យមានភាពមិនប្រក្រតីរួចបាត់ទៅហើយដោយសារតែសាលាដំបូងបានចេញសាលក្រម ដាក់ទោសមេក្លោងនេះត្រឹមតែពីបទ “ចាត់ចែងសម្របសម្រួលអោយប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ជិត ៥០ គីឡូក្រាម នឹងប្រើប្រាស់អាវុធខុសច្បាប់”នៅក្នុងក្លឹបកំសាន្តរបស់ខ្លួននោះ ។ ថាជាតម្រុយធ្វើអោយមានថ្ងៃនេះ។ ហើយថ្ងៃនេះហាក់គ្មានអ្វីចម្លែកឡើយដែល គិត ធាង ត្រូវបានតុលាការសម្រេចដោះលែងដោយស្ងាត់ៗអោយមានសេរីភាពវិញដោយកាត់តម្រឹមត្រឹម២ឆ្នាំ ទោសនៅសល់ត្រូវបានព្យួរធម្មតា។

ការដោះលែងទណ្ឌិត គិត ធាង ថៅកែមជ្ឈមណ្ឌលកំសាន្តរ៉ុកនោះ មានការសម្តែងមតិខ្លះប្រើពាក្យគ្រោតគ្រាតដោយថា មេក្លោងនោះមិនថាជានរណាឡើយ អោយតែពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនដល់ទៅជិត៥០គីឡូក្រាម គប្បីតែធ្វើច្បាប់ថ្មីបន្ទាន់ ហើយយកទៅបាញ់ចោលមួយភ្លាមៗ បាញ់ចោល១កម្លា១០០០ឬដាក់គុកមួយជីវិតនេះ ។មិនត្រូវបែរជាអោយអនុវត្តទោសតែ២ឆ្នាំសល់ប៉ុន្មានត្រូវព្យួរបែបនេះទេ។

ព័ត៌មាននេះបានធ្វើឲ្យមជ្ឈដ្ឋានពលរដ្ឋផឹកកាហ្វេឈរ នឹងមន្ត្រីរាជការផឹកអង្គុយអត់តុ និងកងកំលាំងដែលចុះបង្ក្រាបមួយចំនួនមានការវិភាគជជែកគ្នាជាប្រធានបទថ្មី ពួកគាត់លើកឡើងមិនដាច់ពីមាត់មួយទៅមាត់មួយ បន្ទាប់ដឹងថាតុលាការរំដួលយើងដោះលែងទណ្ឌិតគិត ធាង ខ្លះលើកឡើងថា÷
-ច្បាប់ចែងលើក្រដាសបានល្អ ប៉ុន្តែមន្ត្រីតុលាការដែលជាអ្នកចាត់ចែងអនុវត្តច្បាប់ខ្លះតែងតែប្រើឆន្ទានុសិទ្ធិ ឆាន់តែ ឆាន់ស្ករ បានធ្វើអោយស្មាតីច្បាប់ទន់ជ្រាយលុតជង្គង់ចំពោះមុខលុយបាន ដូចគេតំណាលថា អ្នកមានលុយអាចហៅខ្មោចអោយកិនម៉្សៅបាន ?។
-ខ្លះទៀតលើកឡើងថា មានជនរងគ្រោះជាយុវជន ជានិស្សិត ជាយុវកសិករ ជាយុវកម្មករ ជាកូនដ៏ជាទីស្រឡាញ់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរណាស់ដោយសារមហិច្ឆតាថោកទាបចង់មានបានរបស់មេក្លោងគ្រឿងញៀន ។មានតំណក់ទឹកភ្នែកម្តាយឳពុកស្លូតត្រង់ អាណព្យាបាល របស់យុវជនយុវតីខ្មែរ យ៉ាងច្រើនអនេក បានហូរស្រោចភក្ត្រាដោយឈឺចាប់ជាទីបំផុតដោយសារតែទង្វើដ៏គម្រក់របស់ទណ្ឌិត គឹត ធាងនេះ ។

ការលើកឡើងទាំងឡាយសុទ្ធតែសម្តែងការខកចិត្តឈឺចាប់យ៉ាងខ្លាំងចំពោះការតម្រឹមក្តីរបស់តុលាការ ដែលមិនសមនឹងធ្វើរឿងដ៏អាម៉ាស់ដូច្នេះសោះ។

គួរបញ្ជាក់ថា៖តាមប្រភពពីសាលាឧទ្ធរណ៍បានទម្លាយអោយដឹងនៅថ្ងៃទី១៤ ខែឧសភា ២០២១ថា គិត ធាង ត្រូវបានសាលាឧទ្ធរណ៍សម្រេចកាត់ទោសតម្រឹមត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ត្រូវព្យួរជាធម្មតា។ រីឯជនជាប់ចោទប្រមាណ៣០នាក់ផ្សេងទៀត ក្នុងនោះមានទាំងអស់រួមទាំងជនជាតិចិនផងដែរ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយទណ្ឌិត គិត ធាង នោះមិនត្រូវបានសម្រាលឬដោះលែងឬកាតតម្រឹមនោះទេ ។ មេក្លោងគ្រឿងញៀនធ្លាប់មានងារជាឧកញ៉ា គិត ធាង ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។ បន្ទាប់មកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រូវសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអោយលោក គិត ធាង ជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ ពីបទ” ចាត់ចែង សម្របសម្រួលអោយមានការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ជិត៥០ គីឡូក្រាម (៤៩,៤៤)គីឡូក្រាម ក្រោយមកមានការលើកឡើងថថា គ្រឿងញៀនបានថយពីចំនួនជិត៥០គីឡូមកមានប្រមាណតែ៣០គីឡូក្រាមវិញ។ ដែលប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលរាធានីភ្នំពេញ ក្រោមបញ្ជាផ្ទាល់ដោយ ឯកឧត្តម ស ថេត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបនៅក្នុងមជ្ឈមណ្ឌល កម្សាន្តរ៉ុក កាលពីដើមឆ្នាំ២០១៩ ។

កាសែតនគរសន្តិភាព បានព្យាយាមទាកទងតាមទូរសព្ទ័ទៅកាន់ឯកឧត្តមកើត រឹទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ដើម្បីបានយល់ដឹងពីការកាត់តម្រឹមទោសអោយឈ្មោះគឹតធាង ជាមេក្លោងគ្រឿងញៀនដ៏ធំនេះ តែមិនអាចសុំការបកស្រាយបំភ្លឺបានទេព្រឹកមិញដោយទូរសព្ទ័មិនអាចទាក់ទងបាន ប៉ុន្តែយើងនឹងបន្តសុំការបកស្រាយនៅលេខក្រោយទៀត៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment