ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក គង់ ណា​រិន្ទ មេ​ប៉ុស្តិ៍ ច្រក​ទ្វេភាគី​ព្រំដែន​បុស​មនកំពុង​សប្បាយប្រមូល លុយ​ពីមេ​ឈ្មួញ​គ្រា​ក់ៗ ដឹកទំនិញពី​ប្រទេស​វៀតណាមចូល​មក​ខ្មែរទាំងថ្ងៃទាំងយប់ដោយ​សេរី …?

តាម​សេចក្តី រាយការណ៍ ពី​អាជីវករ​ដឹកទំនិញ ពី​ស្រុក​យួន ចូល​មក​ខ្មែរ ដូចជា បន្លែ ផ្លែ ឈើ ទឹក​ស្ទីង មី គ្រឿង​ម្ទេស កំប៉ុង​គ្រប់​ប្រភេទ កៅអី​ជ័រ ពូក លួស​ដែក ធុង​ជ័រ កូន​រទេះ ចូល​តាម​ច្រក​ទ្វេភាគី ព្រំដែន​បុស្ស​មនរាល់ថ្ងៃ​. ត្រូវបង់​តែ​លុយអោយ​តែចូល​មក​ខែ្មរយ៉ាង​រលូន​គ្មាន​រំខាន់​ដល់សមត្ថកិច្ច​ពាក់​ពន្ធ័ នៅ​ព្រំដែន​បុស​មន ឬមួយ លោក គង់ ណា​រិន្ទ​សម្ងំ​ទទទទួលផលប្រយោជនពីឈ្មួញគ្រប់ប្រភេទ។​

​ប្រភព​ពី​មេ​ឈ្មួញ ដឹក​ទំនិញ​ធំៗ នឹង​អាជីវករ​ដឹកទំនិញ​បន្តិចបន្តួចបានប្រាប់អោយដឹង​ទៀត​ថា សម្រាប់​ស្ថាប័ន​ប៉ូលីស​ព្រំដែន បង់​ក្នុង​១​រថយន្ត ចាប់ពី​៨​មុឺនរៀល​ទៅ​១០​មុឺនរៀល​ជា​កំហិត​.! តាម​រថយន្ត​តូច​ធំ ជាពិសេស រ​ម៉ក ដឹក​ពូក ទូ​រដែក ធុង​ជ័រ​សំពីងសំពោង បង់​តម្លៃ​ដូច​រថយន្ត ដឹក​ទំនិញ​ធំធំៗដូចគ្នាមិនដែលចេញ​វិក័យ​ប​ត្រ អោយ​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ចូលមក​ខ្មែរ នោះទេ​។​

​ប្រភព​បន្តទៀតថា អាជីវករ​ដឹក​ទំនិញ​ទាំង​តូច​ទាំង​ធំ មកពី​បណ្តា​ខេត្ត​នានានឹង​អាជីវករ​រស់នៅ ភូមិ​វាល ឃុំ​បុស្ស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជិត​ខ្សែបន្ទាត់​ព្រំដែន បាន​បង្ហេី​បថា លោក គង់​ណា​រិន្ទ មេ​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​ព្រំដែន​បុស្ស​មន សព្វថ្ងៃនេះ កំពុង​ត្រូវប៉ាន់ រកលុយ តាមរបៀប​ពុករលួយ ឃុបឃិត​ជាមួយ មន្ត្រីក្រោមឱវាទ ចែក​គ្នា​ធ្វេី​មាន ធ្វេី​បាន អត់​ខ្វល់ ពី​សុខភាព ពលរដ្ឋ​ខ្មែរ សោះឡើយ​។​

​ប្រជាពលរដ្ឋ ក៍​ដូចជា អាជីវករ ដឹកទំនិញ បាន​ត្អូញត្អែរថា ពួកគាត់​រកស៊ី​សព្វថ្ងៃ​. បាន​ត្រឹម​ចិញ្ចឹម សមត្ថកិច្ច ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន​ទ្វេភាគី​បុស​មន ដូចជា សាខាគយ​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក ឃុត សា​លីន ល្បីល្បាញ ខាង​គាបសង្កត់​យកលុយ ពី​ឈ្មួញ​ដឹក​ទំនិញ​គ្រាក់ ៗ​នឹង​ឈ្មួញ​តូចៗ​។​

​ក្នុង​មួយ​រថយន្ត បង់ ចាប់ពី​២០​ម៉ឺន​រៀល ទៅ​៣០​ម៉ឺន​រៀល សម្រប់ បង់​អត់​មាន​វិន័យ​ប​ត្រ ដោយឡែក រថយន្ត​ដឹក​ពូក ទូដែក​អី​ណុង ធុង​ជ័រ សំពីងសំពោង ចេញ​វិក័យប័ត្រ អោយ​ឈ្មួញ បង់​ចាប់ពី​៥​រយ​ដុល្លា ទៅ​៩​រយ​ដុល្លា​អាច​ដឹក​បាន ៥​ដង​ជា​កំហិត រីឯ​ភាស៊ី​ខេត្ត អង្គុយ​យកលុយ យ៉ាង​សុខ​ស្រួល គ្មាន​ខ្វល់​ពី​អង្គភាព​ប្រឆាំង អំពើពុករលួយ នោះទេ​។​

​បច្ចុប្បន្ន​នេះ​ពលរដ្ឋ នឹង​អាជីវករ រកស៊ី​ដឹក​ទំនិញ​តូច ធំ សណូ​ម​ពរ​ដល់ ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្ត​ស្វាយរៀង នឹង​ឧត្តមសេនីយ៍ ទោ កឹង ឃ​ន ស្នងការដ្ឋាន នគរបាល ខេត្ត​ស្វាយរៀង មេត្តា​ត្រួតពិនិត្យ ចាត់វិធានការ ក្តៅ​ចំពោះ​លោក គង់ ណា​រិន្ទ មេ​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​បុស​មន នឹង​មន្ត្រី ពាក់ព័ន្ធ​បណ្តែតបណ្តោយ អោយ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ ចូល​ស្រុក​ខ្មែរ​តាម​អំពើ​ចិត្ត​ខាតចំណូលរដ្ឋជាច្រើនក្នុងមួយខែៗ។

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment