ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

អ្នកកាសែត៨នាក់បានស្គាល់សារាចរលេខ៥៤ អាចោររួចខ្លួន អ្នកកាសែតដេកគុកដូចកុកភ្លេចជង់ !

បើតាមរបាយការណ៍របស់នគរបាលអោយដឹងថាអ្នកកាសែតទាំង៨រូបបានធ្វើសកម្មភាពកំហែងយកប្រាក់ពីឈ្មោះ ហ៊ឹម សេងហ៊ាន ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ដេប៉ូឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារដែលល្បីរកសុីមានច្បាប់តែដឹកឈើអត់ច្បាប់ចូលដេប៉ូ តែមិនបានឃើញលុយកាក់កំហែងយកទេ គេថាយកមិនបានសម្រេច បានតែខ្យល់នៅឡើយ តែមនុស្សចូកគុកបាត់។

មានអ្នកកាសែតប្រុសស្រីយ៉ាងហោចណាស់ចំនួន៨នាក់ដែលមកពីអង្គភាពផ្សេងៗគ្នា បបួលគ្នីគ្នាចុះទៅយកព័ត៌មានស្តីអំពីវិនាសកម្មព្រៃឈើដែលកំពុងកើតមាននៅខេត្តព្រះវិហារ ល្បីបញ្ច្រាស់ខ្យល់ពាសពេញខេត្ត។ដោយសារល្បីខ្លាំងពេកតែគ្មានអារន្ទះបាញ់ណាឈឺក្បាលរឿងបង្ក្រាបវិនាសកម្មនោះឃើញតែទៅអើតឈ្ងោកមើលជនល្មើសញញឹមបិទមាត់មិនជិតហើយទៅវិញ បាត់។ទើបថ្ងៃ០៤ខែ០៦ឆ្នាំ២០២១នេះមានអ្នកកាសែតជើងថ្មីដីហូរលើទឹក៨គ្រឿងទៅអើតឈ្ងោករកមើលបទល្មើសម្តង។ ពួកគេមិនទាំងបានញញឹមដូចគេផង បែរជានាំគ្នាធ្វើមុខជូរដូចឈ្លូសសុីផ្លែកន្តួតព្រៃទៅវិញ ដោយសារត្រូវប៉ូលីសចាប់ខ្លួនអោយតុលាការនិងបន្ទាប់មកត្រូវបានតុលាការខេត្តព្រះវិហារដែលមានចៅក្រមឈ្មោះ លោក ទីវ វិសាល និងព្រះរាជអាជ្ញារង ឈ្មោះលោក គឹម សំលេង ធ្វើការចោទចោទប្រកាន់ពី.បទកំហែងយក.និងបញ្ជូនខ្លួនទៅផ្ញើរនៅគុកបណ្តោះនាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រងចាំការបើកសវនាការអង្គសេចក្តីមួយរយៈ។

របាយការណ៍នគរបាលនេះ ធ្វើអោយមានការសង្ស័យថាពួកកាសែតទាំងនោះដឹងរឿងច្បាស់ ពេក ហើយគេថាយកមិនបានសួរត្រង់ៗចំចំណុចខ្សោយពេក ធ្វើអោយបងចោរនិងលោកចោរពាក់ពន្ធ័ខ្លះភ័យ ទ័លច្រក បកខាំបែកគំនិតប្រឌឹតប្តឹងចោទយកប្រកាន់ពីបទកំហែងយកប្រាក់ទាំងកំរោលសរសេរបទចោទធ្ងន់ធ្ងរហើយរុញអោយផុតដៃទៅតុលាការតែម្តង?។

ប្រភពដោយឡែកពីពលរដ្ឋនៅក្បែរដេប៉ូមានច្បាប់ត្រឹមត្រូវតែទិញឈើល្មើសច្បាប់ចួលរាល់ថ្ងៃនោះ ប្រាប់អោយដឹងថា៖ពួកអ្នកាសែតទាំងនោះ ប្រើសំណួរកាត់កន្ទុយញាត់មាត់ នាំដល់បែកឆ្នាំបាយ ទើបត្រូវម្ចាស់ដេប៉ូដែលល្បីថាលួចរកសុីឈើខុសច្បាប់យូរហើយនោះ ទ័លច្រកឆ្លើយតបបានមុន ខណៈដែលមានបក្ខពួកឆ្នាំងរួមផងក៏ប្តឹងពីបទគំរាមកំហែងយកខ្យស់តែម្តង ទើបឈានដល់ការចាប់ខ្លួន ដូច្នេះទៅ?។

បើយោងតាមប្រភពពីក្រុមអ្នកសារព័ត៌មានដោយឡែកថា មុនពេលជាប់អន្ទាក់សារាចរលេខ៥៤ចោររួចខ្លួន កាសែតជាប់គុកនេះបានអោយដឹងថា ៖នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ក្រុមអ្នកកាសែតទាំងនោះបានទៅកាន់កន្លែងដេប៉ូឈើមានច្បាប់មួយកន្លែងនេះ ដើម្បីសួរនាំអំពីប្រភពឈើដែលដឹកចូលមកពីតំបន់ផ្សេងៗ ដោយសង្ស័យសុទ្ទតែជាឈើមិនស្របច្បាប់ ដាក់ចូលក្នុងដេប៉ូ របស់លោក ឆេងហ៊ាននេះ ! ប៉ុន្តែម្ចាស់ដេប៉ូឈើនោះមិនចង់អោយមានការថតរូបភាព នឹងសួរនាំវែងឆ្ងាយ ក៏សុំមានការចរចាសម្រួលគ្នាដោយម្ចាស់ដេប៉ូឈើនោះសុំអោយលុយថ្លៃសាំងដើម្បីសម្រួលចែកគ្នារស់ក្នុងការបញ្ចប់បញ្ហា ។

ប្រភពដដែលអោយដឹងបន្តទៀតថា រវៀងអ្នកកាសែតនិងម្ចាស់ដេប៉ូឈើ មានការសម្រួលមិនត្រូវគ្នានឹងអ្នកកាសែតទាំងនោះ តែដោយហេតុថាមានការទាលុយច្រើនពេក គឺក្នុងមួយនាក់ចំនួន១០០$ ទើបកើតជាបញ្ហា នាំអោយម្ចាស់ដេប៉ូឈើប្តឹងទៅសមត្ថកិច្ចដែលស្គាល់អោយជួយអន្តរាគមន៍ឃាត់អ្នកកាសែតទាំងនោះតែម្តង ។បើអញ្ចឹងវមិនមែនជាការគំហែងយកទេគឺជារឿងពុករលួយទៅវិញទេតើ?បើដូច្នេះអ្នកសូកក៏ត្រូវទទួលទោសដែរ។បទល្មើសនេះអ្នកសរសេរបទចោទមិនឆ្លើយតបបនឹងអង្គហេតុនោះទេ យ៉ាងណានេះគឺជាមេរៀនមួយសំរាប់ពួកកុកដែលតែងតែភ្លេចជង់ បងប្អូនអ្នកកាសែតខ្លះចេះតែភ្លេចចោះត្រចៀកចងចាំក្នុងការបើកប្រតិបត្តិអោយភ្លេចស្ពាយ ក្រមសីលធម៌ និងវិជ្ជាជីវៈ ទៅជាប់ខ្លួន។

ជាទស្សនៈខ្ញុំយលថា ធ្វើកាសែតត្រូវដឹងថា មុខរបរអាឈើ ច្រៀកឈើ សិប្បកម្មកែឆ្នៃឈើ រោងចក្រអារឈើ គ្មានអាណាម្នាក់រកសុីស្របច្បាប់ទេ បើរកសុីស្របច្បាប់ មេព្រៃក្តី បរិស្ថានក្តី អាជ្ញាធរក្នុងដែនដីដែនព្រៃឈើនោះមានបាយអីសុី មានសាំងអីចាក់ឡាន មានលុយពីណាចិញ្ចឹមស្រីស្នេហ៍ជាឈ្មួញបើមិនលួចទិញឈើល្មើសច្បាប់បានឈើពីណាមកចូលសិប្បកម្ម បានឈើពីទីណាមកចូលរោងម៉ាសុីន ទោះបីជាសិប្បកម្មរបស់ក្រុមហ៊ុនព្រៃសម្បទានក៏លួចឈើល្មើសច្បាប់ចូលកែច្នៃដែរឈើត្រូវច្បាប់ខ្លាំងបំផុត៥០%នឹងខ្លះប្រើឈើល្មើសច្បាប់ទាំង ស្រុង។ ប៉ុន្តែគេរកសុីចិញ្ចឹមគ្នារវាងឈ្មួញខិលខូចនិងសមត្ថកិច្ចពុករលួយថោកទាបបើពុំមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនោះទេគឺក្រុមឈ្មួញមិនអាចរកស៊ីរបរឈើនេះឡើយ ត្រូវចងចាំ !។ ត្រូវដឹងថា អាជីពរបស់យើងគឺជើងម្ខាងនៅក្នុងគុកនិងជើងម្ខាងទៀតនៅក្រៅគុក ដែលមានហានិភ័យខ្ពស់ សម្រាប់គេចង់ធ្វើបាប ដូច្នេះវាយ ឆ្កែមើលម្ចាស់ផង ។ នេះជាគ្រោះថ្នាក់ដល់ខ្លួននិងវេទនាដល់ក្រុមគ្រួសារកូនចៅ ។

សង្ឃឹមថា ក្នុងការឃុំខ្លួនអ្នកកាសែតប្រុសស្រីទាំង៨នាក់របស់ចៅក្រមខាងលើ អស់លោកនិងព្រះរាជអាជ្ញារងខាងលើពិចារណាប្រកបដោយសុភវិនិឆ្ឆ័យពីព្រោះគ្មានភ្លើងក៏គ្មានផ្សែងដែរ បើម្ចាស់សិប្បកម្មនោះពិតជារកសុីត្រឹមត្រូវ មានឯកសារប្រវត្តិឈើចូលដេប៉ូត្រឹមត្រូវ តើចាំសម្របសម្រួលជាមួយអ្នកកាសែតទាំងនោះធ្វើអី មេព្រៃមួយណាដែលដើរដៅដើមឈើអោយកាប់ហើយដឹកចូលសិប្បកម្មទីនោះ តើមានអាំងវង់ទែរឈើចូលដេប៉ូនោះដែរឬទេ?

ក្នុងនាមជាអ្នកកាសែតម្នាក់សុំអំពាវនាវដល់អស់លោកសមត្ថកិច្ចមេត្តាប្រើគតិរត្រឹមត្រូវសំដៅរកបង្កើនភាពយុត្តិធ៌មសង្គមឡើងវិញកុំលេងសារាចរ៥៤អាក្រុមចោររួចខ្លួន អ្នកកាសែតម៉ាជំហ៊ានណាក៏អ្នកកាសែតចូលគុកដូចមិនទាន់គឹតដល់យុត្តិធ៏មដល់ពួកស្វាចុងឈើដែលបាត់ជម្រកផងនោះទេ ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment