ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ការគ្រប់គ្រងរដ្ឋបែបគ្រួសារនិយម បក្ខពួក និយមកាន់កាប់ក្រសួងរដ្ឋ្តផ្តាច់មុខ ដូចជាផ្ទះរបស់ខ្លួន ធ្វើអោយលោកចេង ស្រុងជាកូនជឹងរបស់រដ្ឋមន្ត្រីជិះសេះលែងដៃមានកំហុសបុិនមេឃក៏ច្បាប់មិនអាចចាត់ការដែរ

បច្ចុប្ន្នន្នការដឹកនាំក្រសួងស្ថាប័នរដ្ឋក្លាយជានិទានកឋាថា ទៅហើយ ដោយសារមានការក្តោប់ កាន់កាប់ក្រសួងរដ្ឋ ធ្វើដូចជាផ្ទះរបស់ខ្លួនរបស់ខ្លួន។ ក្នុងនោះ មានការរិះគន់ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ គ្រប់គ្រងក្រសួងរៀបចំដែនដីដូចជាផ្ទះរបស់លោក ជារដ្ឋមន្ត្រីឈាមត្រជាក់ និងពុករលួយលំដាប់ថ្នាក់កំពូល លើសលប់ជាងបណ្តារដ្ឋមន្ត្រីនៃក្រសួងដទៃៗទៀត កំពុងធ្វើអោយកូនជឹងដូចជាលោកចេង ស្រុងប្រធានមន្ទីរសុរិយោវដីក្រុងព្រះសីហនុជិះសេះលែងដៃ មិនកោតកហរែងច្បាប់ឡើយ។

ប្រភពដែលលើកឡើងនេះ បានលើកយកមក ឆ្លុះអោយឃើញតាមរយៈតួអង្គដែលខ្លះដែលមានកំហុសបន្តិចបន្ទួច កំពុងទឹកភ្នែកជូតជង្គង់ ដោយសារធ្វើគាត់ជាប្រធានមន្ទីរដែនដីតែគ្មានបក្ខពួកសែហរ៍ ៌ជារដ្ឋមន្ត្រីនៅពីក្រោយ និងប៉ុន្តែមន្ត្រីមានខ្នងដូចលោក ចេង ស្រុង ប្រធានមន្ទីរបច្ចុប្បន្នកំពុងតែសប្បាយនឹងពុករលួយដាច់បង្ហៀរគ្មាននរណាហ៊ានក្អកជាមួយ។

លោកនួន ប៉ុក ​អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ត្រូវ​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៧ ​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ ១០០ ​លាន​រៀល និង​រឹបអូស​ដី​ចំនួន​ ៣ ​កន្លែង ​របស់លោក​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​។

គួរបញ្ជាក់ថា លោក នួន ប៉ុក ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​ពី​ថ្ងៃ​ទី​ ១ ខែមីនា នៅផ្ទះ​របស់​លោក​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ និង​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុងភ្នំពេញកាលពី​ថ្ងៃ​ ៤ មីនា ២០១៩។ក្រោយមកលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ក្រុងភ្នំពេញ ប្រាប់កាសែតក្នុងស្រុកមួយថា តុលាការ​បាន​សម្រេច​ផ្តន្ទាទោស ទៅលើ​លោក នួន ប៉ុក កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកាឆ្នាំដដែល លើ​បទចោទ​ចំនួន​ ៣ ​ករណី​គឺ​(បទរំលោភ​អំណាច បទ​បំពាន​ធនធានធម្មជាតិ និង​បទ​ផ្តល់ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដោយ​អាជ្ញាធរ​)។

លោក​គុជគឹមឡុងដដែលបញ្ជាក់ថា​៖ «​សាលក្រម​នេះ​បាន​ទុក​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍ តាម​ការកំណត់​ដោយ​ច្បាប់ ក្នុង​ករណី​កើតទុក្ខ​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច​នេះ​»។ បច្ចុប្បន្នលោកនួន ប៉ុក អាយុ​ ៤៦ឆ្នាំ បាន​ចូលកាន់តំណែង ជា​ប្រធាន​មន្ទីរ​រៀបចំដែនដី​.ខេត្ត​ព្រះសីហនុ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ​ ២០១៨​។យោងតាម​លិខិត​បំភ្លឺ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយថា ការចាប់ខ្លួន​អតីត​ប្រធាន​មន្ទីរ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ប្រឆាំងពុករលួយនេះ​បាន​ទទួល​ពាក្យបណ្តឹង​ពី​(ជនរងគ្រោះ​ដីធ្លីមិនបញ្ចេញឈ្មោះ)ប៉ុន្តែនៅខាងក្រៅឆាកមានការអស់សង្ស័យថា ជាការរៀបចំទុកជាមុន ជាការប៉ែងជើងគ្នាតាមរយៈការខ្ចីដៃមន្ត្រីដែលជាកូនចៅលោកនួន ប៉ុកខ្លះ ដែលកន្លងមកមិនពេញចិត្តចំពោះការដាស់តឿនក្រើនរម្លឹកពីលោកនួនប៉ុកដើម្បីចោទ​រូបលោក នួន ប៉ុក ក្នុងគោលបំណងដកហូតយកមន្ទីរខ្លាញ់មួយនេះ ទៅប្រគល់អោយលោកចេង ស្រុង(កួនប្រសារលោក យឹម លាង ជាមន្ត្រីជាន់ខ្ពល់និងជាកូនប្រសារលោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា)យកទៅកាន់កាប់វិញខណៈខេត្តនោះ ចិនកំពុងកំហ៊ុកទម្លាក់លុយទុនវិនិយោគទិញលក់ដីសាងសងខ្លាំងក្លាបំផុត។

លោកនួន ប៉ុកជាផ្ទាំងសុីបរងគ្រោះជំនួសលោកសូរ សុខ ជាអតីតប្រធានមន្ទីរដដែលនេះ មុនលោកនួន ប៉ុក ចូលមកទទួលថ្មបាក់ ដែលល្បីពុករលួយសុីញ៉េដីជាន់ទីតាំងគ្នាវ៉ល់ពេញខេត្តព្រះសុីហនុ តែសំណាងល្អលោកសូសុខមានខ្សែក្រាស់ជាងលោកនួន ប៉ុកទើបរួចផុតពីគុក។ឯលោកនួន ប៉ុកជាប្រធានមន្ទីរក្បាលមួយហើយក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ងាយនឹងត្រូវជាប់ចោទនឹងងាយបេះស្អាតណាស់ ពាក្យខ្លះលើកឡើងដោយក្តីអាណិតគាត់ថាមកពី( គេចង់សុីសាច់ឆ្កែ គេត្រូវស្រែកថាជាឆ្កែឆ្កួត)អញ្ចឹងហើយការកាន់កាប់ក្រសួងបែបគ្រួសារក្រសួងអញ។ គេបាន​ដាកបទចោទលើលោក នួន ប៉ុក ថា យក​កម្រៃ​សេវា​ក្រៅច្បាប់ពី​ការធ្វើ​បណ្ណ​ដី​ក្នុង​ ១ ​ប្លង់​តម្លៃ ១ ៦០០ ​ដុល្លារ និង​ការកាត់​ឈ្មោះ​ផ្ទេរកម្មសិទ្ធិ ក្នុង ១ ​ប្លង់​តម្លៃ ១ ០០០ ​ដុល្លារ​ដែលរឿងគួរអោយអស់សំណើចបំផុត ដែលនេះសុទ្ធតែព័ត៌មានសម្ងាត់ឬគ្រាន់តែជាផ្សែងដែលអាចយកមកដាក់បន្ទុកចោទថាឆ្កែនោះឆ្កួតដើម្បីសុីសាច់ឆ្កែមួយក្បាលនោះប៉ុណ្ណោះ។

ប្រភពបន្តថាបន្ទាប់ពីចាប់នួន ប៉ុកដាក់គុកតើចេង ស្រុងមកជំនួសជាបុគ្គលស្អាតស្អំឬទេ។ចម្លើយផេះ! រត់ការប្លង់ដីមិនយកសេវាទេឬ ចម្លើយផេះមានតែមួយគុននឹង១០។បាតុភាពសុីញ៉េដីធ្លីជាន់គ្នានៅដដែល បង្កើតសេនារិយោពុករលួយវ៉ល់ស្អុយគគ្រុកជាងនួន ប៉ុកដូចគេជិះសេះលែងដៃដោយអាងខ្សែរដ្ឋមន្ត្រីនិងឳក្មេកជាមន្ត្រីជាន់ខ្ពស់ធើអីស្រចតែក្បាលវ៉ាល់។ពិសេសទៅទៀតបានល្បីថាចូលមកភ្លាមបើដៃអោយចិនសាងសង់សំណង់គ្មានស្តង់ដារយ៉ាអនាធិបតេយ្យផុតលេខអោយតែចរចារត្រូវ

លុះអគារបាក់សង្កត់ពលរដ្ឋស្លាប់រាប់សឹបនាក់ចេងស្រុងគ្មានទោសសោះនៅអង្គុយកៅអីខ្លាញ់កេរ្តិ៍តាចែកអោយ អោយកំភើៗ។នេះហើយឬជាតម្លាភាពការគ្រប់គ្រង់ក្រសួងរដ្ឋតាមបែបគ្រួសារជាកហរសួងអញ?។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment