ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោកផាន អូន ប្រធាននាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំអតីតកាំកុងត្រូល ល្បីពុករលួយរឹងមាំដូចក្បាលប៉ានដែក?

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលដែលបច្ចុប្បន្នហៅថាក,ប,បឬអឹត្យគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំត្រូវមន្ត្រីក្រោមឳវាទចោទថាកំពុងប្រព្រឹត្តអំពើពុករលួយកឹបកេងលុយជាតិអស់រាប់សែនដុល្លារ ដោយមិនកោតក្រែងច្បាប់របស់រដ្ឋឬច្បាប់ប្រឆាំងអំពើពុករលួយឡើយ មានអ្នកកាងការពារដូចមាន«ក្បាលប៉ានដែក» ដែរ។

ប្រភពចេញពីមន្ត្រីនៃអគ្គនាយកដ្ឋានដដែលខាងលើបានទម្លាយអោយដឹងថា លោកផាន អូនហ៊ានប្រព្រឹត្តអំពើពុករលួយដោយមិនខ្វល់នឹងការរិះគន់ពីនរណាទាំងអស់ ចំពោះរូបលោកអំពីរឿងលោកប្រព្រឹត្តអំពើពុករលួយដោយសារលោកមានលោករដ្ឋមន្ត្រី ប៉ាន សូរសក្ត័ជាអ្នកកាងការពារនិងជាខ្នងបង្អែកទោះជាលោកប្រព្រឹត្តដោយបើកចំហរយ៉ាងណាក៏ដោយ មានដូចជា៖
១-ល្បីថាលោផាន អូន ក្តោបក្តាប់ដឹកនាំនាយកដ្ឋានកាំកុងត្រូលដែលដូរឈ្មោះជានាយកដ្ឋានកាពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំឬហៅកាត់ថាក,ប,បតាមរបៀបផ្តាច់មុខ គ្មានតម្លាភាព ចងបណ្តាញបក្ខពួក ដើម្បីងាយស្រួលក្នុងការនាំគ្នាប្រព្រឹត្តអំពើពុករលួយកឹបកេងថវិការជាតិនិងសេវាដែលអគ្គនាយកដ្ឋានទទួលបានប្រចាំខែយ៉ាងគគ្លើន។ជាក់ស្តែងលោកផាន អូន បានដកប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុចាស់ចោលកុំអោយទើសដៃជើងពុករលួយ ហើយដាក់លោក សុផាន ឌឿត្រូវជាប្អូនបង្កើតខ្លួនមកជំនួសវិញងាយស្រួលនាំគ្នាពុករលួយ។

២-ល្បីថាលោកផាន អូនបានលើកគម្រោងស្នើរថវិការទិញសម្ភារៈសម្រាប់មន្ទីរពិសោធរបស់អគ្គនាយកដ្ឋាន ដោយការបំប៉ោងតម្លៃដល់ទៅរាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ

៣-លោកផាន អូនបានលើកគម្រោងសាងសង់មន្ទីរពិសោធខ្នាតតូចសម្រាប់បណ្តាខេត្តក្រុងដោយបំប៉ោងគម្រោងអស់តម្លៃរហូតដល់ជិត២០មុឺនដុល្លារក្នុងមួយកន្លែងៗ តែតាមពិតការចំណាយសាងសង់ជាក់ស្តែងមួយកន្លែងៗអស់មិនដល់ប្រាំមុឺនដុល្លារផង

៤-លោកផានអូននិងបក្ខពួកមួយចំនួនក៏បានគប់គឹតគ្នាលើកគម្រោងទិញរថយន្តសម្រាប់ចេញប្រតិបត្តិការព្រមទាំងរថយន្តមន្ទីរពិសោធចល័តដោយបំបោងចំណាយថ្លៃកប់ពពកនិងស្នើដកលុយរាប់លានដុល្លារដើម្បីទិញរថយន្តសម្រាប់ធ្វើប្រតិបត្តិការនិងទិញរថយន្តមន្ទីរពិសោធចល័តផងដែរ ហើយការបំប៉ោងនោះមានតម្លៃយ៉ាងខ្ពស់ដល់ទៅជាងពាក់កណ្តាលនៃតម្លៃរថយន្តមួយគ្រឿងៗទៀតផង។

៥-លោកផាន អូនមិនត្រឹមតែថ្លើមពាសមេឃលើកគម្រោងបំប៉ោងកឹបកេងលុយជាតិយកទៅដាក់ហោប៉ៅផ្ទាល់ខ្លួននិងថ្វាយដល់បក្ខពួកខ្នងបង្អែកប៉ុណ្ណោះទេ សូម្បីតែលុយកម្រៃដែលបានពីសេវាផ្សេងៗប្រចាំខែ ដែលបុគ្គលឹកម្នាក់ៗត្រូវទទួលបានរបបតាមការណែនាំរបស់រាជរដ្ឋាភិបាលដែលតែងតែទទួលបានក្នុងម្នាក់ៗប្រមាណជា៥០មុឺនរៀលក្នុងមួយខែៗក៏លោផានអូនកាត់យកទាំងមិនកោតញញើតមន្ត្រីសោះ បើកអោយតែ២៥មុឺនរៀលប៉ុណ្ណោះក្រោមលេសថាទុកប្រើប្រាស់ក្នុងនាយកដ្ឋាន។

៦-អ្វីដែលសំខាន់និងគគ្លើនបំផុតដោយសារតែពុករលួយមានបង្អែកនោះគឺលោកផាន អូនបានគប់គឹតជាមួយប្រធាននាយកដ្ឋានរដ្ឋបាលព្រមជាមួយប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្ម ដកលុយរាប់លានដុល្លារទៅទិញដីធ្វើផ្ទះតម្លៃជាង១លានដុល្លារសម្រាបាកាដូជូនលោករដ្ឋមន្ត្រីរបស់ខ្លួន ដែលខ្លួនគាត់តែងតែអួតអាងថាជាខ្នងបង្អែកការពារការប្រព្រឹត្តអំពើពុករលួយរបស់ខ្លួនដោយមិនបាច់កោតក្រែងមន្ត្រីជាន់ខ្ពស់ឯទៀតឡយ។

ការលើកឡើងដោយក្រុមមន្ត្រីនៅក្រសួងពាណិជ្ជកម្មនេះ ដោយសារតែមើលឃើញថាលោកផាន អូន នឹងលោកសុផាន ឌឿដែលជាប្អូនបង្កើតរបស់លោក បានគប់គឹតគ្នាពុករលួយកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពិតជាពុករលួយប្រកបដោយតម្លាភាព(ក្រូមេឯកសារស្អាត)ពុំមានមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នក្រសួងពាណិជ្ជកម្មណាសូម្បីម្នាក់ឬអង្គភាពអនុវត្តច្បាប់មានដូចជាសវនក្មផ្ទៃក្នុង អធិការកិច្ចក្រសួងឬអធិការកិច្ចរបស់ក្រសួងហិរញ្ញវត្ថុឬក៏អង្គភាពប្រឆាំងអំពើពុករលួយណាមករារាំងរំខានដល់អំពើពុករលួយលោកផាន អូនម្តងឡើយ ទើបបានជាមន្ត្រីដែលឈឺចាប់ទម្លាយចេញអោយអង្គភាពសារព័ត៌មានផ្សព្វផ្សាយអោយដឹងដល់ប្រមុខរាជរដ្ឋាភិបាល អោយចាត់ការលើមន្ត្រីមុខក្រាស់ក្បាលប៉ានដែក ផាន អូន និងសុផាន ឌឿតែម្តង។

លោករដ្ឋមន្ត្រីប៉ាន សូរសក្ត័ និងលោកផាន អូន ព្រមទាំងលោកសុផាន ឌឿដែលសុទ្ធតែត្រូវមន្ត្រីក្រសួងពាណិជ្ជកម្មចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយកឹបកេងបំផ្លាញលុយជាតិនិងលោករដ្ឋមន្ត្រីប៉ាន សូរសក្ត័ដែលមានការលើកឡើងថាពាក់ពន្ធ័នឹងអំពើពុករលួយរបស់លោកផាន អូនមិនអាចទាក់ទងសុំអត្ថាធិប្បាយបកស្រាយបំភ្លឺបានទេនៅវេលាម៉ោង៣រសៀលថ្ងៃនេះ។តើអាចមានការពុករលួយធ្ងន់ធ្ងរដូចកាលលើកឡើងកម្រឹតណាឬការលើកឡើងគ្រាន់តែជាការកាច់កុងគ្នាបែបណាយើងនៅមិនទាន់ដឹងប្រាកដគ្រប់ជ្រុងជ្រោយក៏ពិតមែនតែបើគ្មានសំរាបឆ្កែមិនជុះដាក់ទេហើយបើគ្មានភ្លើងក៏គ្មានផ្សែងដែរតែយើងនឹងនៅតែព្យាយាមរកការបំភ្លឺបន្តជានិច្ច៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment