ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

សង្ស័យដេប៉ូស្តុកជ្រូករបស់ឈ្មោះ គង់ ចន្នី ហៅចាន់ ជាដេប៉ូអត់ច្បាប់នាំចូលនិងចែកចាយជ្រូកមានជម្ងឺមកចែកចាយក្នុងស្រុកសំរោង ខេត្តតាកែវ ដោយមានមន្ត្រីបសុពេទ្យខេត្តជាបង្អែក?

មានដេប៉ូស្តុកនិងចែកចាយជ្រូករស់មួយកន្លែង នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងខេត្ត តាកែវ ស្ថិតនៅតាមផ្លូវជាតិលេខ២ ទំនងជាដេប៉ូស្តុកជ្រូកបែបអនាធិប្បតេយ្យ អត់ច្បាប់ បានរកសុីជាយូរឆ្នាំណាស់ហើយ? ដោយសារដេប៉ូមួយនេះ គ្មានដាក់ស្លាកយីហោត្រឹមត្រូវទេ ហើយតែងតែប្រើប្រាស់រថយន្តមានស្លាកលេខខាងមុខ (កំពង់ចាម)ខាងក្រោយ(ភ្នំពេញ)ហើយមានទីតាំងរបៀបលាក់លៀមបំផុត។

ប្រជាពលរដ្ឋរស់នៅភូមិឈូកសម្នាក់(សុំមិនបញ្ចេញឈ្មោះ)អោយដឹងថា៖ ម្ចាស់ដេប៉ូនោះមានឈ្មោះលោក គង់ ចាន្នី ហៅ ចាន់។ លោកចាន់ បាននឹងកំពុងរកសុីប្រមូលទិញជ្រូកពីតាមភូមិក្នុងស្រុកផង ពីបណ្តាកសិដ្ឋានចិញ្ចឹមជ្រូកធំៗផង និង នាំចូលជ្រូកពីប្រទេសថៃផង។ជារៀងរាល់ថ្ងៃគាត់ ដឹកចូលដេប៉ូនៅភូមិឈូកសនេះ មិនដែលខកខានទេ។ ប្រភពបន្តថា៖ជាច្រើនឆ្នាំហើយរៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលជ្រូកមកចូលដេប៉ូគ្រប់ផែនការ ពួកគាត់បានលើកដាក់រថយន្តធុនធំៗក្នុងមួយឡានៗចំនួនរាប់រយក្បាលដឹកទៅលក់នៅប្រទេសវៀតណាម។

នៅពេលថ្លឹងជ្រូកលក់អោយវៀតណាមរួចម្ចាស់ដេប៉ូខាងលើ តែងតែនាំចូលជ្រូកពីវៀតណាមចូលមកកម្ពុជាវិញ ប្រហាក់ប្រហែល នឹងការនាំចេញដែរ។ក៏ប៉ុន្តែការនាំចូលពីវៀតណាមកន្លងមក គេសង្កេតឃើញថា មានជ្រូកមួយចំនួនធំជាជ្រូកចម្លែកៗ ខ្លះត្រចៀកខៀវ ក្រចកជើងស្អុយនិងមានស្នាមជាំឈាមពាសពេញខ្លួន ដែលត្រូវពួកគាត់ចូលមកចែកចាយតាមដេប៉ូកាប់សាច់នាៗក្នុងប្រទេសកម្ពុជាពិសេសដាក់តាមដេប៉ូកាប់ជ្រូកក្នុងទីក្រុងភ្នំពេញ មិនដឹងជាទៅដល់ទីណាខ្លះទេ ហើយក៏មិនដែលធ្លាប់ឃើញមន្ត្រីពេទ្យសត្វនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តមកត្រួតពិនិត្យសុខភាពជ្រូកក្រចកស្អុយ ត្រចៀកខៀវ និងមានដងខ្លួនសុទ្ធតែស្នាមជាំឈាមខ្មៅនោះដែរ គេតែងតែឃើញលោកថៃ លី មកផឹកសុីជាញឹកញាប់យ៉ាងសប្បាយលិចថ្លើម។

ប្រភពដដែលបន្ថែមថា តាមរយ: ការបញ្ចេញវោហារបស់ពួកគេក្នុងពេលផឹកសុីអាចដឹងថានៅក្នុងខេត្តមាន៖
-លោកថៃ លីប្រធានពេទ្យសត្វខេត្តជាខ្នងបង្អែកដោយផ្ទាល់
-អភិបាលរងខេត្តម្នាក់ឈ្មោះខាន់ សុខា -ប្រធានមន្ទីរកសិកម្មខេត្តម្នាក់
-មន្ត្រីផ្នែកផលិតកម្មនិងបសុព្យាបាលខេត្តជាច្រើននាក់
នៅថ្នាក់ក្រសួងមាន
-លោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម
-លោកសៀកឡេងជាជាកូនប្រសាររដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាជំនួយការឳក្មេកធ្វើជាខ្នងបង្អែកដោយប្រយោល
ហេតុដូចនេះហើយទើបលោកចាន់មិនដែលស្គាល់មេឃដី ហើយតែងមានឥរិយាបទយកមេឃទ្រាប់អង្គុយសូម្បីកន្លងមកមានកាសែតខ្លះសាកសួរអំពីព័ត៌មាន ក៏ត្រូវគាត់(លោកចាន់)ប្រមាថកាប់ក្បាលនឹងពូថៅដែរ។

សកម្មភាពរកសុីស្តុក ដឹកជញ្ជូន នាំចូលនាំចេញជ្រូករបស់លោកគង់ ចន្នីហៅឧកញ៉ាចាន់ នៅចំណុចភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវនេះមានទ្រង់ទ្រាយធំគ្រោះថ្នាក់ពីជម្ងឺជ្រូកចម្លងមកមនុស្សក៏គួរព្រួយបារម្ភទាំអាជ័យក៏ដូចមីគ្រតដែរ។ប៉ុន្តែបើរកសុីរបៀបលាក់លៀមឡានដឹកបន្លំស្លាកលេខ ដេប៉ូគ្មានស្លាកយីហោ ឯច្បាប់សម្រាប់ធ្វើអាជីវកម្ម ក៏នៅមិនទាន់ដឹងប្រាកដថារកសុីលោតឆត្រ័ទាំងស្រុងឬសុំចែកកូតាពីអាជ្ញាបណ្ណ័របស់ក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនរកសុីធំៗទាំង៥ដែលក្តោបក្តាប់ដោយលោកវេង សាខុននិងកូនប្រសារសៀក ឡេងនោះដែរបែបនោះ វាមិនមែនជារឿងគ្រោះកាចធម្មតាៗតូចតាចឡើយឬចាំដល់គ្រោះចូលមកសង្កត់ក បំផ្លាញសុខុមាលភាពប្រជា ពលរដ្ឋទូទៅមួយនគរសិនទើបភ្ញាក់ខ្លួន។

ឈ្មួញរកសុីដឹងតែពីបានលុយច្រើន កន្លងមកសង្កេតឃើញថា ទោះជ្រូកក្រចកមានព៌ណដូចខ្ទុះ ជះខ្លិនស្អុយ ជើងនឹងដងខ្លួនចេញកន្ទួលអុជៗនិងមានស្មាមជាំឈាម ឯស្លឹកត្រចៀកខៀវនិងជាំខ្មៅក៏បានដំណើរការនាំចូលមកចែកចាយកាប់សាច់លក់អស់ៗរលីង ទាំងមិនដែលឃើញឬសឹងតែមិនដែលឮសោះថាលោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ឬមន្ត្រីពេទ្យសត្វតាមខេត្តដឹកជញ្ជូនជ្រូកនោះឆ្លងកាត់ណាមួយត្រួតពិនិត្យឡើយ ទោះជាឃើញក៏ធ្វើជាខ្វាក់ដែរ ជ្រូកស្អុយរលួយទាំងកំពុងស្រែកអ៊ូកៗក៏ចូលដេប៉ូកាប់លក់អស់ដែរ ។ តែបែរជាឃើញតែមន្ត្រីថ្នាក់ខេត្តតាកែវខ្លះនិងមន្ត្រីពេទ្យសត្វខេត្តឈ្មោះលោកថៃ លីនិងលោកថៅកែចាន់មានភាពស្នឹទ្ទស្នាលចាក់ទឹកមិនលិចជាមួយឈ្មួញចាន់ដូចបងប្អូនតែក្នុងពេលផឹកសុីទៅវិញ។

ករណីនេះបើសង្ឃឹម លោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលមានសញ្ញាបត្រ័បណ្ឌិតពីសូវៀតវិញ សង្ឃឹមផ្កាយលើមេឃវិញល្អជាង ល្បីថាគាត់ត្រូវលោករដ្ឋមន្ត្រីនិងកូនប្រសារក្រៅក្របខណ្ណធីបចោលដូចធីបបៀរទៅហើយ។បើដូច្នេះតទៅទៀតសុខភាពពលរដ្ឋខ្មែរនឹងរងគ្រោះធ្ងន់ធ្ងរបែបណា?ដោយសារតែជ្រូករឿងស៊ុំគ្រលុំរកសុីចង់បានតែចំណេញចែកចាយជ្រូកសម្អុយនេះធ្ងន់មិនខាន។

លោកអភិបាលស្រុកសំរោងបានទុកទូរសព្ទ័រោទិ៍ចោល.ឯលោកគង់ ចន្នីហៅ ចាន់ ទូរសព្ទ័ជាប់រវល់រហូត ។ .ដោយឡែកលោកថៃ លី ប្រធានពេទ្យសត្វខេត្តសុទ្ធតែមិនលើកទូរសព្ទ័ដើម្បីសុំការបកស្រាយពាក់ពន្ធ័និងការរកសុីស្តុក នាំចេញ នាំចូល ជ្រូករស់របស់លោកឪកញ៉ាដែលបោះទីតាំងអត់យីហោនៅក្នុងភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងនោះបានទេកាលពព្រឹកមិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment