ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

សុំទានមានក្របខណ្ឌ? លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងលុយស្ទឹងច្រាលផ្លូវជាតិលេខ៤ល្បី ទៅអង្គុយរាប់ឡានយកលុយ

ប្រជាពលរដ្ឋ និង អ្នកដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៤ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងស្ទឹងច្រាល ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ឲ្យដឹងថា៖លោកនុត លីប្រធានជញ្ជីងថ្លឹងឡានស្ទឹងច្រាល ទៅអង្គុយរាប់ឡានយកលុយស្រួលៗ ។

លោកម៉ុង ប៊ុនសាធ អ្នកបើកបរអោយក្រុមហ៊ុនដឹកជញ្ជូនមួយសុំមិនអោយចេញឈ្មោះក្រុមហ៊ុនគាត់ និយាយឡកឡឺយថាឥឡូវ«អ្នកសុំទានមានក្របខណ្ឌ»ទំនងជាចង់ប្រើពាក្យឡកឡឺយ អោយលោកនុត លី គ្រាន់តែលោកមិនបាននិយាយចំឈ្មោះលោកនុត លីឡើយ។

ប្រជាពលរដ្ឋជាច្រើននាក់ដែលរកសុីដឹកទំនិញឯកជនឆ្លងកាត់ជញ្ជីងរបស់លោកនុតលី និយាយអ្នកកាសែតយើង ដោយមិនញញើតថា៖ ឡានឆ្លងកាត់ទីនេះ ដឹកលើសក៏លុយ ដឹកគ្រប់ក៏លុយ អត់ដឹកអីក៏លុយដែរ បើសិនជាលុយទាំងអស់ហូរចូលជាតិវិញ ម៉្លេះសមមេដឹកនាំមិនបាច់មុខក្រាស់ដើរខ្ចីបុលបរទេសអោយធ្លាក់កាលីបទេ។ពួកគាត់បន្តថា ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់លោកលោកនុត លីអោយមកថ្លឹងលុយនៅស្ទឹងច្រាល ទំនងជាខាងក្រសួងសើមមាត់ដែរបើរដ្ឋមន្ត្រីមិនឆីផ្ទាល់ក៏ ក៏មានគេយកស្រោមសំបុត្រទៅថ្វាយដែរ ទើបហាក់មិនគឹតអំពី ភាពថ្លៃថ្នូរបស់មន្ត្រីឡើយ ទុកអោយអង្គុយយកលុយត្រង់ ពិសេសត្រង់អាសុំបាយ មិនដឹងពោះធំប៉ាបុិនណាទេ សុីបាយ២៤ម៉ោងលើ២៤ម៉ោងមិនចេះឆ្អែត។

ប្រភពពីអ្នកដឹកឯកជនបន្តថា លោកនុត លី ធ្វើការជូនក្រសួងសាធារណការបានល្អមែន រាលថ្ងៃ គ្រប់ឡាន ឆ្លងកាតជញ្ជីងស្ទឹងច្រាលនោះជាធម្មតា រឿងដឹកលើសឬមិនលើស ចំពោះអ្នកដឹកមិនបាច់ចេះដឹងទេ ធ្វើតាមមាត់ប្រធានជញ្ជីងទៅ ទើបជាគ្នាឯង ហើយបានសុខស្រួល អារឿងយកភ្នែកថ្លឹងឡានផ្សេង រឿងផ្លូវខូចផ្សឹង រឿងផ្លូវខូចរលួយស្រេចតែអ្នកធ្វើផ្លូវ កុំចេះដឹង ។ខាងក្រសួងវិញមិនដែលទៅយកភ្នែកមើលនុត លីយកលុយពីពួកឡានទេកនមទេលវាធំចេះតែបន្លំដេកទៅមិនមែនប្រទេសអញម្នាកឯង ផ្លូវម៉ែអញចែកអោយឯណា អោយទៅកាន់ប៉ុស្តិ៍ល្អអត់ស្គាលមេមិនយួរទេ អោយហ្អែងមកអានកាសែតហើយ ចឹងបានវាអញ្ចឹងនោះ។

ប្រភពបានបញ្ជាក់ថា ភ្នែកលោកនុត លីល្អណាស់ គ្រាន់តែវ៉ៃកន្ទុយភ្នែកភ្លែតដឹងច្បាស់ អាណាអាចលើស ពី៥តោន អាណាលើស ១០តោន អាណាលើសដល់ជាង ២០តោន។នចំពោះរថយន្តដឹកល្មើសដែលផ្ទុកលើសក្រោម៥តោនក្រោយ គាត់យកភ្នែកថ្លឹងសិន គាត់កំណត់ឲ្យបង់លុយក្នុង១គ្រឿង តែ៣០មុឺនរៀលអីអញ្ចឹងទៅ ឯរថយន្តណាដឹកលើសច្រើនពេកលើសដល់១០តោន ឬ២០តោន ត្រូវបង់តាមមាត់ថាហើយ តែបើចង់តវ៉ា គាត់អោយចូលថ្លឹងជញ្ជីងម្ចាស់ក្រុមហ៊ុនសែងជ្រូកទាំងអាចម៍បាត់ យ៉ាងតូចបំផុត ១លាន ២សែនរៀលមែន តែកម្រមានករណីនឹងណាស់ ជាប្រពៃណីមិនអាចតវ៉ាបានទេ ខ្លាចអាចធ្ងន់ជាងសែងជ្រួកទាំងអាចម៍។ រីឯរឿងរថយន្តផ្ទុកមិនលើសឬមិនបានដឹកអីសោះ មិមបាច់និយាយទេវាជាប្រពៃណី ត្រូវតែបង់លុយបាយក្នុង១គ្រឿង ៤មុឺនទៅ៥មុឺនម៉ឺនរៀលដែរវាជាលុយសុំថ្ងៃបាយត្រង់ៗពោះធំសុំបាយ២៤ម៉ោង។

អ្នកដឹកជញ្ជួនជាច្រើននាក់សុីឈ្នួលកាន់ចង្កូតយកប្រាក់ខែពីថៅកែ បានផ្ញើរការរិះគន់នេះតាមខ្យល់ទៅលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្ក្រីសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ប្រធានគ្រប់គ្រង់ជញ្ជីងថ្លឹងរថយន្តទូរទាំងប្រទេសផង! គួរចេះបើកព្រះនេត្រមើលលោកនុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកកំពង់សិលា ចំណុចភូមិ ស្ទឹងសំរោង ផងបាទ! ដើម្បីរក្សាបានសេចក្តីថ្លៃថ្នូរផង កុំអោយគេថាអស់លោកស៊ុំគ្រល៊ុំនឹងកូនចៅ ក្និងការបណមតោយអោយនៅតែ លាតបាតដៃសុំថ្លៃបាយពេក ចៀសវាងការលើកឡើងចំអកឡកឡឺយថាមន្ត្រីក្រសួងសាធារណការរបស់លោកប្រដូចបានទៅនឹងអ្នកសុំទានដែលមានក្របខណ្ឌ។

លោកនុត លី លោកសេង ឈួន និងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនលើកទូសព្ទ័សុំការណែនាំពន្យល់ អំពីអ្វីដែលកើតមាននៅស្ថានីយ៍ជញ្ជីងស្ទឹងច្រាលបានទេពីព្រឹកមិញនេះ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment