ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល

មានសេចក្តីរាយការណ៍ថាគម្រោងស្ដារអភិវឌ្ឍន៍បឹងបែកក្អម ដែលមានទំហំ៥៤ហិកតាជាទង្វើ ព្រួញមួយបាញ់បានសត្វពីរ ដោយទទួលបានថវិកាជាតិផង និងការឃុបឃិតគ្នាលក់អាចម៍ដីយកលុយចែកគ្នាផង។តាមឈ្មួញដីប្រាប់ថាគេទិញអាចម៍ដីក្នុង១ហិកតាតម្លៃ៣០.០០០$ វឹងគុណនិង៥៤ហិកតាត្រូវជាជាង១,៦លានដុល្លារអាមេរិក។

គម្រោងស្ដារអភិវឌ្ឍន៍ បឹងអូរ ធម្មជាតិក្នុងស្រុកមាន ចំនួន២២កន្លែង ជាហេតុនាំឱ្យអាជ្ញាធរមូលដ្ឋានស្រុក រួមនិងមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាល ដែលមានលោក អ៊ុក វណ្ណា ប្រធានមន្ទីរប្រមូលបានលុយខ្ទង់លានដុល្លារចែកថ្នាក់លើផងព្រោះរឿងប៉ុនណឹងដាច់ខាតចៅហ្វាយស្រុកនិងមន្ទីរធនធានទឹកលេបមិនរួចដាច់ខាត ។

បច្ចុប្បន្ន ៖ ឈ្មួញជាថៅកែគ្រឿងចក្រនិមួយៗ កំពុងដណ្ដើមគ្នាទិញស្ដារអាចម៍ដី បឹងបែកក្អម យ៉ាងគគ្រឹកគគ្រេង ដោយប្រើគ្រឿងចក្រខ្នាតធំ សុទ្ធតែប្រភេទកង់១០ យីឌុប រាប់សិបគ្រឿងដឹកជញ្ជូនមកចាក់ដីឡូត៍ឯកជន គ្មានឈប់ឈរ ដើម្បីកាយយកអាចម៍ដី បឹងបែកក្អម ទៅចាក់តាមដីឡូត៍ និងបុរីនានា តាមទីផ្សារនិងតម្រូវការអតិថិជន នៅតំបន់នោះ។

ថៅកែអ្នកម៉ៅការ ចាក់ដីឡូត៍ម្នាក់បានអះអាងថា៖ ខ្លួនពិតជាបានទិញអាចម៍ដីពី ដីបឹងបែកក្អម ពីមន្ត្រីធនធានទឹកខេត្តកណ្ដាលឈ្មោះ ឡេង ប្រាកដមែន ដោយក្នុង១ហិកតាតម្លៃ៣០.០០០$ជាកំហិត។ ហើយក្នុងនោះរូបគាត់បានទិញចំនួន៤ហិកតារួចមកហើយ ស្មើនឹង១២ម៉ឺនដុល្លារ នឹងបានប្រគល់លុយឱ្យគេរួចរាល់ហើយដែរ ខណៈពេលនេះ លោកកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីស្ដារជីកដីបឹងបែកក្អម យកអាចម៍ដី មកចាក់ឱ្យដីឡូត៍ជាបន្តបន្ទាប់មុនភ្លៀងធ្លាក់ខ្លាំង។

អ្នកបើករថយន្តយីឌុបម្នាក់ បានបញ្ជាក់ថា៖ ដីបឹងបែកក្អម ទំហំជាង៥០ហិកតា គឺត្រូវបានមន្ត្រីធនធានទឹក ខេត្តកណ្ដាលដាក់ថ្លៃកំណត់លក់ អាចម៍ដីឱ្យថៅកែៗគ្រឿងចក្រ ប្រមាណជា៥ក្រុម!។ ចំពោះក្រុមខ្លះទិញបាន៣ហិកតា ក្រុមខ្លះ ទិញបាន១០ហិកតា និងខ្លះទៀតទិញបាន២០ហិកតា! ។

ទាក់ទងព័ត៌មាននេះ មិនទាន់ឃើញមានការបកស្រាយពីលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល នៅឡើយទេ។ កន្លងមកលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានបដិសេធថា៖ មិនមានការលក់ដូរអាចម៍ដីបឹងបែកក្អមឡើយ។ ដោយលោកបន្តថា ខ្ញុំទទួលតែសមិទ្ធផលប៉ុណ្ណោះ រឿងលក់រឿងដូរលោកមិនដឹងទេ។
ឆ្លើយតបនិងការលើកឡើងខាងលើលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានប្រាប់ថា៖ ការស្ដារដីបឹងបែកក្អម ជាគម្រោងថ្នាក់ជាតិ ចំណាយលុយជាតិ! ប៉ុន្តែចំណាយអស់ប៉ុន្មាននោះលោកមិនដឹងទេ។ ចំពោះសំនួររឿងលុយលក់អាចម៍ដី ១ហិកតាតម្លៃ៣០.០០០$ តើយកលុយទៅណា? ។ លោកអភិបាលឆ្លើយថា៖ មិនពិតទេ បើលុយថ្លៃកាហ្វេបន្តិចបន្តួចទើបមាន?។
លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល បានថ្លែងថា៖គម្រោងស្ដារ ដីបឹងបែកក្អម មានច្បាប់អាជីវកម្ម គឺជាគម្រោងខាងក្រសួងធនធានទឹក ដែលចំណាយថវិកាជាតិ។បើជាថវិកាជាតិចុះលុយដែលឈ្មួញដីទិញយកទៅណា?។

ករណីមិនប្រក្រតីនេះ សង្ឃឹមថាលោកលឹមគានហោរដ្ឋមន្ត្រីធនធានទឹក និងឧត្តុនិយម លោកទេសរដ្ឋមន្ត្រី ឱម យិន ទៀង អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធពន្យល់។ព្រោះករណីនេះវាជារឿងអាស្រូវពុករលួយធំមួយ!៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment