ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ

អ្នកចូលទៅបង់ពន្ធដីធ្លី អចលនទ្រព្យ និងផ្ទេរកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង និងបង់ពន្ធលើអាជីវកម្មផ្សេងៗនៅស្នាក់ការពន្ធដារខេត្តព្រៃវែង ខ្សឹបប្រាប់អាជ័យ ទាំងក្តៅក្រហាយថា៖មន្រ្តីពន្ធដារខេត្តព្រៃវែង ដឹកនាំដោយលោក ហុឹម ឡូញ គាបយកលុយក្រៅផ្លូវការពីពួកគាត់ឆៅៗ តាមតែអំពើចិត្ត។ប្រភពបន្តថា៖ បើទោះជាមានការដាក់តាំងនូវតារាងតម្លៃត្រូវបង់ពន្ធក៏ដោយ ក៏ការគឹតពន្ធនៅសាខាពន្ធដារខេត្តព្រៃវែង មានភាពបមិនប្រក្រតីទេ ។ដោយបញ្ជាក់ថា មិនដឹងជាពួកគាត់រៀនចេញពីសាលាពន្ធដារ ណាទេ គឹតពន្ធបែបម៉េចទេ គឹតលុយ តែងតែលើសពីការគណនាតាមតារាងគឹតពន្ធតែរហូត។

អ្នកទៅបង់ពន្ធដដែលនិយាយទៀតថា តាំងពីលោក ហ៊ឹម ឡូញ ចូលកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តព្រៃវែងមក មានជីវភាពប្រែប្រួល លឿនហួសស្មាន ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័ស ។ជាទូទៅតាមការគឹតរបស់ពួកគាត់ដែលមិនសូវចេះគឹតពន្ធនិងបើគឹតតាមរបៀបគឹតពន្ធដែលដឹងខ្លះៗគឹតដូច្នេះគឺឧទាហរណ៍ជាថាចង់លក់ដីមានផ្ទះEO និងE1 និនE2 គួរតែគណនា
១-គេគឹតតម្លៃដីសរុបត្រូវគឹតតាមហាងឆេងដី
បើដី ៤៥០m2 x ៣០០$/m2 ដុល្លារ តម្លៃគឹតពន្ធត្រូវស្មើ=១៣៥,០០០ ដុល្លារ
២-ផ្ទះជាន់ផ្ទាល់ដីមាន ១០០m2 x Ex២៥០ ដុល្លារ = ២៥,០០០​ ដុល្លារ
៣-ផ្ទះជាន់ទី១E1 គឺ ១០០ x Ex២០០ ដុល្លារ = ២០,០០០ ដុល្លារ
ផ្ទះជាន់ទី ២ E2គឺ ១០០ x Ex ១៧០ ដុល្លារ = ១៧,០០០ ដុល្លារ
ទើបគឹតតម្លៃអចលនទ្រព្យសរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារ
ហើយទើបគឹតប្រាក់ពន្ធត្រូវបង់គឺ (១៩៧,០០០ ដុល្លារ x ៨០% – ២៥,០០០ ដុល្លារ) x ០,១% = ១៣២,៦ ដុល្លារ
ដូចនេះ ប្រាក់ពន្ធដែលអ្នកត្រូវបង់គឺ ១៣២,៦០ ដុល្លារ ឬ ៥៣០,៤០០ រៀល។អាជ័យមិនដឹងថាអ្នកបង់ពន្ធគឹតនឹងត្រឹមត្រូវឬអត់ទេឮគេខ្សឹបអញ្ចឹងខ្សឹតតឥតកាឡៃទេ។
អ្នកបង់ពន្ធខ្សឹបបន្តថាអារឿងគឹតពន្ធដូចគេយកមេដៃឬកូនដៃសូកចូលរន្ធច្រមុះ គឺសូកមេដៃក៏ចូលស៊កកូនដៃក៏ចូលដូចតែគ្នាទេ។អារឿងលុយក្រៅបង់ចូលពន្ធរដ្ឋឬចូលហៅប៉ៅមេពន្ធដារបើអត់ទើបវាចម្លែក

ឧទាហរណ៍ថាផ្ទះថ្មក៏ក្លាយជាផ្ទះស្បូវដែរគ្រាន់តែបើអោយគឹតពន្ធជាផ្ទះថ្មអស់លុយច្រើនអ្នកលក់ចង់អស់តិចគួរគឹតម៉េច?ដាក់ស្រោមសំបុត្រឬសម្រេចលើអ្នកលក់ដីលក់ផ្ទះឆ្លាត។បើអ្នកលក់ដីឬលកផ្ទះកាន់តែឆ្លាតដីផ្ទះសំណាក់ឬដីសិប្បកម្មឬដីកំពុងត្រូវប៉ាន់ក៏អាចក្លាយជាដីមិនបានប្រើប្រាស់ជាប់ពន្ធទាបដែរ។

អាជ័យខ្សឹបនេះមិនដឹងថាមានការពឹតកម្រឹតណាទេ? ប៉ុន្តែក្រែងដូចការលើកឡើងមែនខូចពូជពន្ធដារអស់ ពីព្រោះថាអ្នកបង់ពន្ធស្រែកថាកំពុងត្រូវមន្ត្រីពន្ធដារខេត្តព្រៃវែងរឹតកគ្រប់វិធីចង់លានអណ្តាតស្លាប់ហើយ។ ហើយថាគ្រាន់តែលោកហុឹម ឡូញមកកាន់ជាប្រធានសាខាពន្ធដារខេត្តព្រៃវែងមួយរយៈខ្លីឆសោះក្លាយជាសេដ្ឋីស្តុកនឹងគេមុនៗបាត់ទៅហើយ។ហើយសង្ឃឹមថាអគ្គនាយកពន្ធដារនៃក្រសួងហិរញ្ញវត្ថុយកចិត្តទុកដាក់ស្រាវជ្រាវកិច្ចការកូនចៅនិងកែលម្អឡើងវិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment