ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12»

ពលរដ្ឋមួយចំនួនបានបន្ទោសថា៖រឿងសង្គ្រាមមេឆ្នោតកន្ទុយលេខយួនផ្តើមពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនដែលចេញផ្សាយជាសាធារណៈថាក្រសួងបានបើកអោយយួនយកឆ្នោតជាតិយួនចូលមកលក់ពេញទឹកដីខ្មែរទេ បច្ចុប្បន្នយួនបានរកសុី ក្នុងប្រទេសខ្មែរតាមរបៀប«ដីខ្មែរស្រែយួនទទួលផល» ឬថាអាចមានមន្ត្រីក្នុងក្រសួងនេះលួចលាក់អនុញ្ញាតអោយយួននាំចូលឆ្នោតជាតិយួននាំចូលមកលក់ពេញស្រុកខ្មែរដោយខុសច្បាប់ ធ្វើអោយជនជាតិខ្មែរអាមាស់មុខក្រៃលែងទៅនឹងរបៀបដឹកនាំបែប កញ្ជើរធ្លុះ«ដីខ្មែរស្រែយួនទទួលផល»នោះ។នៅពេលនេះកើតមាន នូវការលក់កន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញផ្ទៃប្រទេសថែមទៀត ដែលជាការគ្រប់គ្រង ហិរញ្ញវត្ថុមួយគ្រប់គ្រងតាមបែបកញ្ជើធ្លុះមែនទែនដែរ។

ឥឡូវនេះជនសង្គមងងិតប្រកបរបរទុច្ចរិតល្មើសច្បាប់តាមចំហាយសន្លឹកឆ្នោតជាតិយួននោះបានចាប់ផ្តើមច្បាំងគ្នាដណ្តើមអំណាចកាន់កាប់បនល្បែងកន្ទុយលេខយួន ផ្តាច់មុខ កក្រើកដូចក្រុងនៅម៉ាកាវ នាទសវត្យទី៦០ដែរ។ដោយសារតែក្រុមជនសង្គមងងឹតជាក្រុមផ្សេងៗគ្នា អាចជ្រកក្រោមឆត្រ័សុំអាជ្ញាបណ្ណ័ឆ្នោតឡូតូ ទៅកត់កន្ទុយលេខឆ្នោតយួន ហើយនាំគ្នាជ្រកក្រោមបារមីបុគ្គលមានអំណាចក្នុងតំបន់ដែលជាអាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីតុលាការខ្លះបានយ៉ាងត្រជាក់ចិត្ត។

ប្រភពអោយដឹងថា ជនសង្គមងងឹតច្បាំងគ្នាដណ្តើមកញ្ចប់លាមកពីគ្នា(ទីតាំងបនល្បែងនៅខេត្ត)ផ្អើលពេញពិភពលោកតាមរយៈការផុសឡាយវីដេអូមួយ។អស់ពីកើតសង្គ្រាមដណ្តើមទីតាំងកត់កន្ទុយលេខយួននៅភ្នំពេញនិងកំពត ចូលដល់ខេត្តឧត្តរមានជ័យនិងខេត្តសៀមរាបទៀតហើយ។ប្រភពបញ្ជាក់ថា មានមេបនល្បែងកន្ទុយលេខឆ្នោតយួនចំនួន២នាក់ មានអំណាច ក្បាលស្មើមេឃ ជើងមិនជាបដី មានឈ្មោះ«អាបុល»និង«E12»កំពុងច្បាំងដណ្តើមកូនកញ្ច្រែងកត់ឆ្នោតពីមេកញ្ច្រែងចាស់ដែលកត់ឆ្នោតដុសស្លែនៅឧត្តរមានជ័យ។

ប្រភពពីកាសែតក្នុងស្រុកមួយអោយដឹងកាលពីថ្ងៃ១៣/០៧/២០២១ថា ឈ្មោះ«អាបុល»និង «E12 »បានដើរគំរាមអោយអ្នកកត់ឆ្នោតដុះស្លែនៅក្នុងខេត្តឧត្តរមានជ័យដែលធ្លាប់កត់ឆ្នោតកន្ទុយលេខយួនពីមុនៗទាំងងស់ ត្រូវតែកត់អោយខ្លួនវិញជាដាច់ខាត។បើពុំនោះទេពួកគេនឹងចាប់ដាក់គុកភ្លាមៗ។ហើយពួកគេអួតថាគេមានអំណាចខ្លាំង អាចសុំដីការចាប់ខ្លួនអ្នកប្រឆាំងមិនធ្វើតាមពួកគេបានភ្លាមៗនិងអាចហៅប៉ូលីសមកចាប់ខ្លួនបានភ្លាមៗដែរ។តែបើកត់អោយពួកគេវិញ «អាបុល» និង«E12»ធានាថាគ្មានអ្វីកើតឡើងដល់ពួកគេទេ ព្រោះពួកគេមានមេធាវី មានមន្ត្រីតុលាការខេត្តនិងស្នងការខេត្តជាបង្អែក។សំដីដែលអះអាងដោយកាសែតក្នុងស្រុកនេះបញ្ជាក់ថា«អាបុល»និង«E12»ខ្លាំងជាងចៅហ្វាយខេត្ត ខ្លាំងជាងតុលាការ និងខ្លាំងជាងស្នងការនគរបាលខេត្តឧត្តរមានជ័យ ទើបអាចបញ្ជាបានគ្រប់ស្ថាបន័បែបនេះ

កន្លងមកមានការអះអាងថា«អាបុល»និង«E12»ធ្លាប់បានចាប់មនុស្សដាក់គុករួចហើយដើម្បីគម្រាម នឹងដើរគម្រាមនៅក្នុងខេត្តឧត្តរមានជ័យបានតាមចិត្តនិងយ៉ាងសាហាវពិតមែន ពុំមានសមត្ថកិច្ចណាមួយយកចិត្តទុកដាក់ ដល់ការប្រើអំណាចគំរាមយ៉ាងសាហាវរបស់មេកញ្ច្រែងទាំង២នាក់ឡើយ។

សង្គ្រាមដណ្តើមទីតាំងកត់កន្ទុយលេខឆ្នោតយួនខុសច្បាប់ ផ្ទុះឡើងជាបន្តបន្ទាប់សុទ្ធតែល្បីថាស្នងការខេត្ត ស្នងការរាជធានី អាជ្ញាធរមានអំណាចគ្រាក់ខ្លះ បានកាងនិងជួយជ្រោមជ្រែងជនសង្គមងងឹតជាមេល្បែងទាំងអស់ ក្លាយខ្លួនជាជនមានអំណាចមិនបង្ក្រាបបនល្បែងក្នុងមូលលដ្ឋានខ្ល មិនខុសពីឆ្មារដែលមិនចាប់កណ្តុរនោះទេ។

ដំបូងលោក លឹម ប៊ុណ្ណា ហៅខ្នា ដែលពលរដ្ឋហៅថា «ឧកញ៉ាសង្គមងងឹត»បានចេញមុខដាក់កូនកញ្ច្រែង កត់ឆ្នោតកន្ទុយលេខយួនបើកការអុកឡុកនៅខេត្តកំពត បណ្តាលអោយផ្អើលចៃល្បែងគ្រាក់ៗនៅភ្នំពេញរួមទំាងជើងយកាង មានខ្លា មានតោ ជាមន្ត្រីទុច្ចរិតពាក់ផ្កាយព្រោងព្រាតធ្លាប់ប៉ាវផ្តាច់នៅខេត្តកំពត បង្ករព្យុះភ្លៀងទប់ស្កាត់ករណី ចង់ប៉ាវផ្តាច់កន្ទុយលេខឆ្នោតយួនខុសច្បាប់ទាំងក្នុងខេត្តកំពតដែរ ។ធ្វើអោយលោកឧកញ៉ាសង្គមងងិតយើង បានប៉ះនឹងចចក ខ្លាកាច ដណ្តើមគម្រង់ខ្មោចល្បែង ប្រខាំគ្នាលាន់ទ្រហឹងពេញខេត្តកំពត។អ្នកកត់ចាស់ចេញមកប្រឆាំងតវ៉ាបរិហារពីភាពអស្ចារ្យដែលថាឧកញា៉ខ្នារអាចបញ្ជាសមត្ថកិច្ចបានដូចបាញ់អាប៉ោងដែកឆក់ អោយចាប់កូនកញ្ច្រែងថែលធ្លាប់កត់អោយតោ អោយខ្លា យ៉ាងអាមាស់តាម(ក្លីបវីដេអូ)។ប៉ុន្តែក្រោយពីក្រុមរកសុីទុច្ចរិតខាំគ្នាមកល្បីថាស្នងការខេត្តកំពតបានបើកយុទ្ធនាការបង្ក្រាបនិងប្តេជ្ញាបិទទាំងអស់ តែនៅមិនទាន់ដឹងថាបានប៉ុន្មានដង្ហើមចង្រឹតនៅឡើយ។

និយាយពីបនល្បែងកត់កន្ទុយលេខយួននៅក្នុងក្រុងភ្នំពេញវិញ ក្រុមហ៊ុនជ្រកក្រោមអាជ្ញាបណ្ណ័ឆ្នោតឡូតូនិងកត់តែកន្ទុយលេខឆ្នោតខ្មែរកន្ទុយលេខយួនបំពានអាជ្ញាបណ្ណ័(កិច្ចសន្យា)មានដូចជាក្រុមហ៊ុនឧកញ៉ាសង្គមងងិតK9ក្រុមហ៊ុនK38 .ក្រុមហ៊ុនM99.ក្រុមហ៊ុន 999ដែលមានទីតាំងកត់កន្ទុយលេខឆ្នោតយួនខុសច្បាប់រាប់ពានពេញក្រុងភ្នំពេញ សុធតែកាងដោយអ្នកមានបុណ្យសក្ត័ និង មេកញ្ច្រែងជាខ្ទួយអែបសំបកខ្លះជារបស់មន្ត្រីមានអំណាចក្នុងស្ថាប័នPMនិងប៉ូលីសជាដើម។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment