ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ!

នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ៖
១.ឈ្មោះ រឿន សារ៉ាយ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤ឃ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២.ឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកដែរថា ជនសង្ស័យទាំងពីរនាក់ខាងលើ ដំបូងឡើយត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ជនសង្ស័យបានសារភាពបន្តថា ខ្លួន និងបក្ខពួក ធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាច្រើនលើកច្រើនសារមកហើយ ចុងក្រោយ ខណៈដែលកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង។

ក្រោយពេលជនសង្ស័យ កំពុងត្រូវបានជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបំពេញនិតិវិធីនិងកសាងសំណុំរឿង ស្រាប់តែមានគ្រួសារមួយ មកដាក់ពាក្យបណ្តឹងអំពីកូនស្រីរបស់គាត់ ជាអនិតិជនអាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ រឿន សារ៉ាយ ចាប់រំលោភ ដែលកូនស្រីរបស់គាត់បានលាក់បាំង រហូតដល់មានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ទើបមានគេប្រាប់គាត់ថាធ្លាប់បានឃើញកូនស្រីគាត់ត្រូវបានគេដឹកម៉ូតូ យកចូលបន្ទប់ជនសង្ស័យ ទើបគាត់បង្ខំសួរកូនស្រីដឹងរឿងថា ត្រូវបានជនសង្ស័យចាប់រំលោភ។

ដោយពិនិត្យឃើញមានតម្រុយពិរុទ្ធភាព ករណីរំលោភសេពសន្ថវៈពិតប្រាកដមែន ជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន ក៏បានប្រគល់ជនសង្ស័យ ឲ្យទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ រឿន សារ៉ាយ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានលួងលោម នារីរងគ្រោះដើម្បីធ្វើសកម្មភាព សេពសន្ថវៈពិតប្រាកដមែន ដោយខ្ចីបន្ទប់ជួលរបស់ឈ្មោះ សុខ ណាវីន ត្រូវជាប្អូនធម៌របស់ខ្លួន ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដើម្បីធ្វើសកម្មភាពរំលោភ។ បន្ទាប់ពីធ្វើសកម្មភាពរួចខ្លួនបានពឹងឲ្យឈ្មោះ សុខ ណាវីន ដឹកនារីរងគ្រោះទៅផ្ទះវិញ។ ខ្លួនជាមួយនារីរងគ្រោះបានស្គាល់គ្នាជិត១ខែហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment