ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុមគ្រូពេទ្យ​សំណូមពរ​ដល់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បញ្ឈប់​ការគាំទ្រ​ប្រហិត​ត្រី​សមុទ្រ ប្រើ​សារធាតុ​គីមី​នៅ​ខេត្ត​ព្រះសីហនុ​

ក្រុមគ្រូពេទ្យ​សំណូមពរ​ដល់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បញ្ឈប់​ការគាំទ្រ​ប្រហិត​ត្រី​សមុទ្រ ប្រើ​សារធាតុ​គីមី​នៅ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ ៖ ប្រហិត​ត្រី​សមុទ្រ​ដែល​ប្រើ​សារធាតុ​គីមី រួមមាន ហ្វ​កមុល ដែល​គេ​ហៅ​ថា​បា​រ៉​ត សម្រាប់​ដាក់​លើ​សាកសព​មិន​ឲ្យ​ស្អុយរលូយ​និង​ម្សៅ បូ រ៉ាក់ សម្រាប់​ដាក់​សាច់​ត្រី​ឲ្យ​ស្រស់ស្វិត របស់​អ្នកស្រី ជា ផល្លា នៅ​តំបន់​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ការរីកដុះដាល​សម្បើម​ដៃ​ណាស់ ទោះបី​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ណា​ក្តី ក៏​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ធ្វើ​មិនដឹងមិនឮ ព្រមទាំង​មាន​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង​ថែមទៀត ។ ប្រការ​នេះ​ត្រូវបាន​រាស្ត្រ​សង្ស័យថា អាច​ផ្តើមចេញពី​អំពើពុករលួយ​បង់​ខែ ឬ​ដាក់​ភាគហ៊ុន​ណាមួយ រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ថ្មី​មួយ​នេះ និង​ម្ចាស់​សិប្បកម្ម​កែឆ្នៃ​ប្រហិត​ត្រី​សមុទ្រ​មួយ​នេះ ។​

​ក្រុម​គ្រួ​ពេទ្យ​ខ្មែរ ដែល​បាន​ដឹង​រឿង​នេះ​បាន​សម្តែង​ការហួសចិត្ត ចំពោះ​ការគាំទ្រ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដោយ​ពួកគាត់​លើកឡើងថា អ្នកចូលរួម​ប្រព្រឹត្ត​គេ​ទទួលបាន​លាភសក្ការៈ តែ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅក្នុង​ប្រទេស​ ​គឺជា​រឿង​សោទ​នាតកម្ម​ដ៏​ធំ​មួយ​ទៅ​អ​នា​គត់​។​

​គ្រូពេទ្យ​ទាំងនោះ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ថា ប្រសិនបើ​អាច​ចៀសវាង​មិន​ប្រើប្រាស់​សាច់​ប្រហិត​របស់​អ្នកស្រី ជា ផល្លា ខាងលើ​នេះ​បាន​គួរតែ​ចៀសវាង​ទៅ ព្រោះ​សារធាតុ​ទាំងនេះ វា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​កើត​ជំងឺមហារី​ក​គ្រប់​ប្រភេទ ក្នុង​រយះពេល​យូរអង្វែង​។​

​លើសពី​នេះ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​គប្បី​មាន​មនសិការ​ជួយ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ផង កុំ​ការពារ​ឈ្មួញ​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​ម្នាក់​នេះ ព្រោះ​តែ​ផលប្រយោជន៍​ពេក ៕

2014_09_07 (1) 2014_09_07 (2) 2014_09_07 (3) 2014_09_07 (4) 2014_09_07 (5) 2014_09_07 (6) 2014_09_07

Filed in: ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!