ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អធិការកិច្ច​ក្រសួង​ចុះ​ពិនិត្យ​ត្រី​ប្រហិត​នៅ​ក្រុងព្រះសីហនុ​សង្សយ័​ដូចជា​លេង​ប៉ា​ហ៊ី​

អធិការកិច្ច​ក្រសួង​ចុះ​ពិនិត្យ​ត្រី​ប្រហិត​នៅ​ក្រុងព្រះសីហនុ​សង្សយ័​ដូចជា​លេង​ប៉ា​ហ៊ី​

​ព្រះសីហនុ ៖ ទីតាំង​កែឆ្នៃ​ប្រហិត​ត្រី​សមុទ្រ​នៅ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ក្រុមអធិការកិច្ច​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ចុះ​ពិនិត្យ​គុណភាព​សាច់​ប្រហិត​របស់​អ្នកស្រី ជា ផល្លា ដូច​ការ​ដែល​ទទួលបាន​ពត៌មាន​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចង់​សើច​នោះ គឺ​ពិនិត្យ​កោសល្យវិច្ចយ័​ភ្លាម ប្រកាស​ទទួលស្គាល់​លទ្ធផល​ភា្ល​មៗ មិន​ចាំ​ថ្ងៃស្អែក​ទេ មិនតែប៉ុណ្ណោះ មន្ត្រី​ក្រសួង​ម្នាក់​បាន​ចេញ​មុខ​ធ្វើ​បទ​សម្ភាស​ការពារ​ផលប្រយោជន៍​ម្ចាស់​សិប្បកម្ម​យ៉ាង​រហ​ស័ស​កម្ម​ប្រៀប​ដូច​លេង​សំដែង​ប៉ា​ហ៊ី​នៅ​និង​កន្លែង ឲ្យ​អ្នកកាសែត ច្រើន​នាក់​ទស្សនា​លេង​ពី​មួយ​ក្បាច់​ទៅមួយ​ក្បាច់ ។ គាប់​ជួន​អ្នកកាសែត​មិន​មាន​ជំនាញ​អ្វី​ក្រៅពី​ថតរូប និង​រាយការណ៍​ពត៌មាន​នោះ មិន​ខុស​អ្វី​ពី​ចាក់ទឹក​លើ​ក្បាល​ទា​និង​បាន​ធ្វើឲ្យ​ពួកគេ មានការ​សង្សយ័ថា ក្រុមអធិការកិច្ច​ក្រសួង​ស៊ីឈ្នួល​លេង​ប៉ា​ហ៊ី​ជួសមុខ​ម្ចាស់​សិប្បកម្ម​ទៅវិញ ។ ដោយ​កត់សម្គាល់ឃើញ​ថា ការ​ពិនិត្យ​នោះ​ក្រុម​ជំនាញ​ហាក់បីដូចជា​មាន​ការរៀប​ចំ​ទុកជាមុន​ស្រេច​ទៅហើយ ប្រការ​នេះ​គឺជា​ក្តី​ព្រួយបារម្ភ​ធំ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​សាច់​ត្រី​ប្រហិត​សមុទ្រ​នោះ ។​

​លោក ចាន់​បូ​រិន្ទ អគ្គនាយក ISC នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ថ្លែង​ភា្ល​មៗ​ប្រាប់​អ្នកកាសែត​ថា ជា​លទ្ធផល ការកែឆ្នៃ​ប្រហិត​នេះ​ល្អ​ពុំ​មាន​សា​ធាតុគីមី​អ្វី​ទេ ដោយ​គ្រាន់តែ​ទីតាំង​គ្មាន​អនាម័យ និង​ត្រូវ​បង្ខំ​ឲ្យ​ម្ចាស់​សិប្បកម្ម​មួយ​នេះ​ដោះដូរ​ទីតាំង​ថ្មី​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខនេះ​។

​ការសម្រេច​របស់​មន្ត្រី​អធិការកិច្ច​ក្រសួង​នៅពេល​នេះ​ហាក់បីដូចជា​ដឹង​មុន​ស្រេច​ទៅហើយ​ថា ម្ចាស់​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ប្រហិត​ខាងលើនេះ​ទើប​និង​ទិញ​ទីតាំង​ថ្មី​មួយ​នៅ​ជិត​គ្នា​នោះ​មាន​តម្លៃ​ដប់​ម៉ឺន​ដុល្លា​អាមេរិក និង​សាងសង់​សំណង់​រឹងមាំ​ខុសច្បាប់​នៅក្នុង​សមុទ្រ​អស់​រាប់​ម៉ឺន​ដុល្លា​អា​មេ​រិច​ទៀតផង ។​

​ការសម្រេច​បែប​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​និយាយ​រិះគន់ថា ដូចជា​ដឹង​មែនទែន​ហើយ​សង្សយ័​មាន​ភាគហ៊ុន​នៅ​ជាមួយគ្នាទេ​ដឹង​បានជា​និយាយ​ត្រូវៗ​ម្ល៉េះ ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ឈរ​មើល​ការពិនិត្យ​របស់​ជំនាញ​បាន​និយាយថា មិនចាំបាច់​លេង​ប៉ា​ហ៊ី​ច្រើន​ក្បាច់​ពេក​ទេ គ្រាន់​តែ​មើល​ត្រី​ដែល​គេ​យកមក​កិន​ផលិត​ជា​ប្រហិត​នោះ​វា​ស្អុយគគ្រុក​ទៅហើយ គឺ​ត្រី​ជី ពេល​គេ​កាត់​ក្បាល​ហើយ​គេ​យក​ត្រី​នោះ​ទៅ​កិន​ទាំង​អាចម៍​ធ្វើឲ្យ​សាច់​ប្រហិត​ចេញពី​ម៉ាស៊ីនម​ក​ឡើង​ខ្មៅ លុះដល់​ពេល​គេ​យក​ទៅ​ស្តុប​ទុក មុន​ដឹកចេញទៅ​ចែកចាយ​សាច់​ប្រហិត​នោះ​ឡើង​សក្បុះ នោះ​មិនមែន​លាយ​សារធាតុ​គីមី​ទេ​ឫ លោក​ជំនាញ​។​

​អ្នក​ស្និទ្ធ​និង​លោកស្រី ជា ផល្លា ម្ចាស់​សិប្បកម្ម​កែឆ្នៃ​ប្រហិត​ត្រី​សមុទ្រ​មួយ​នេះ​បាន​ខ្សិប​ប្រាប់ សារព័ត៌មាន​ក្នុង​ស្រុក​ថា  សិប្បកម្ម​មួយ​នេះ​គាត់​មិន​អាច​បិទ​បានទេ ទោះបី​គាត់​ចំណាយ​លុយ​សូកប៉ាន់​អស់​ប៉ុន្មាន​ក៏​ដោយ ព្រោះ​គាត់ បាន​ធ្វើ​កុងត្រា​ទទួល​លុយ​កក់​ថ្លៃ​ប្រហិត​នៅ​គ្រប់​បណ្តា​ខេត្ត​ក្នុងប្រទេស​កម្ពុជា ជា​ពិសេស​ក្រុង​ភ្នំពេញ ប្រសិនបើ​មាន​ការខកខាន គាត់​នឹង​ត្រូវ​សង​គេ​ផ្កាប់មុខ​ហើយ ព្រោះ​សព្វថ្ងៃ ភាគច្រើន​គាត់​ធ្វើ​នំ​អត់​ម្សៅ​នោះទេ ។​

​ទោះជា​យ៉ាងនេះក្តី ក្រុមគ្រូពេទ្យ​នៅ​តែ​អំពាវនាវ​ដល់​ក្រសួង និង​ស្ថាបន័​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​ពិចារណា​ឡើ​ង​វិញ មិន​អាច​គាំទ្រ​ទង្វើ​បែប​នេះ​បាន​ទេ ៕
​ដោយ ភ្នំព្រឹក​    ​

2014_09_09n2 (2) 2014_09_09n2 (4) 2014_09_09n2 2014_09_09n2 (1) 2014_09_09n2 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!