ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on នគរបាល​វរ​ការពារ​ព្រំដែន​៨១៧​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រហិត​និង​សាច់​មាន់​ខូចគុណភាព​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​

នគរបាល​វរ​ការពារ​ព្រំដែន​៨១៧​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រហិត​និង​សាច់​មាន់​ខូចគុណភាព​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​

បាត់ដំបង ៖ អំពើពុករលួយ​របស់​សមត្ថកិច្ច​ឈរជើង​តាម​តំបន់​ព្រំដែន ក្នុង​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង គឺជា​មូលហេតុ ដែល​នាំ​ឲ្យ​ឈ្មួញ​ខិលខូច​អាច​នាំ​ចូល​គ្រឿងឧបភោគ​បរិភោគ​និង​ទំនិញ​ខូច​គុណភាព​យកមកចែក​ចាយ​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក ។ ជាក់ស្តែង ទំនិញ​ច្រក​ការុង​ជាច្រើន ត្រូវបាន​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​ថៃ ជួល​កម្មករ​លីសែង​ឲ្យ​នាំ​ចូល​តាម​ច្រករបៀង​មួយ​នៅ​ចំណុច​បន្ទាត់​ព្រំដែន​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ជាប់​ព្រំប្រទល់​ឃុំ​បឹងបេង​ស្រុក​ម៉ា​ទ្បៃ ខេត្ត​បន្ទាយមានជ័យ ។

​ទាក់ទង​នឹង​បញ្ហា​នេះ សូម​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​បំផុត ដើម្បី​កុំឲ្យ​សមត្ថកិច្ច​ពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រហិត និង​សាច់មាន់​ខូច​គុណភាព​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត​ទៀត ។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​បានឲ្យដឹង​ថា​ច្រករបៀ​ង​ដែល​នាំចូល​ទំនិញ​ដូច​ខាងលើ​នោះ​ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ភូមិ​រស្មី និង​ភូមិ​គី​ទ្បូ​លេខ ៩ ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ហើយ​ច្រក​នេះ គ្រប់គ្រង ដោយ​សមត្ថកិច្ច​ពីរ​អង្គភាព គឺ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨១៧​ប៉ុស្តិ៍​គីឡូម៉ែត្រ លេខ ៩ និង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​សំពៅ​លូន ។ នៅ​ច្រករបៀង​នេះ គេ​ឃើញ​កម្មករ​ជាច្រើន​នាក់​លីសែង​ទំនិញ​ច្រក​ការុង​បន្តកន្ទុយ​គ្នា​ឆ្លងស្ពាន​អូរ​ព្រំដែន​មក​ដឹក​លើ​រថយន្ត​យី​ឌុប ១ គ្រឿង ដែល​ចត​ចាំ​នៅ​ទីនោះ ។ ក្រុមកម្មករ​លីសែង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន ក្នុង​ស្រុក​ថា នៅ​ក្នុង​ការុង​ដែល​ពួកគេ​លីសែង​មាន​ប្រហិត និង​សាច់មាន់​ខូច​គុណភាព​ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​មក​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។​

​ករណី​សមត្ថកិច្ច​នគរបាល​វរ​សេនា​តូច​លេខ ៨១៧ បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូច​គុណភាព​តាម​ច្រករបៀង​ខាងលើនេះ កើត​ទ្បើង​ជា​យូរ​មក​ហើយ មិន​ដែល​មាន​ស្ថាប័ន​ណា​ចាត់វិធានការ​ទប់ស្កាត់​ទេ ។ ប្រជាពលរដ្ឋ​សង្ស័យថា លោក ស្រី សុខុន មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​៨១៧​និង​ឈ្មោះ ខេង ស្រ៊ុន មេ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ ៩ ជា​អ្នក​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រហិត និង​សាច់មាន់​ខូច​គុណភាព ព្រមទាំង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត ។ ដូច្នេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ក៏​គួរ​ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ដែល​ជាប់​ពាក់ព័ន្ធ​និង​រឿងអាស្រូវ​ខាងលើ​នេះ​ផង​ដែរ ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត ៕

2014_10_04n1-6 copy cospy 2014_10_04n1-6 copy copy 2014_10_04n1-6 copy copya

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!