ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ​តាកែវ​ឃុបឃិត​គ្នា​ធ្វើអោយ​មាន​បទល្មើស​នេសាទ​ពេញបន្ទុក​ក្នុង​ទឹកដី​ស្រុក​កោះ​អណ្តែត​ស្រុក​បូរី​ជលសារ​និង​ស្រុក​អង្គរបុរី​ខេត្តតាកែវ​

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ​តាកែវ​ឃុបឃិត​គ្នា​ធ្វើអោយ​មាន​បទល្មើស​នេសាទ​ពេញបន្ទុក​ក្នុង​ទឹកដី​ស្រុក​កោះ​អណ្តែត​ស្រុក​បូរី​ជលសារ​និង​ស្រុក​អង្គរបុរី​ខេត្តតាកែវ​

​ខេត្ដ​តាកែវ ៖ លោក ឡាយ វណ្ណៈ អភិបាលខេត្ដ​តាកែវ​ធ្លាប់បាន​ព្រមាន​ដល់​ក្រុម​មន្ដ្រី​ជំនាញ​ពិសេស​អភិបាលស្រុក​បុរី​ជលសា និង​ស្រុក​អង្គរបុរី​ថា នឹង​ដក​តំណែង​ជា​អភិបាលស្រុក​ចេញ​ប្រសិនបើ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​មាន​កើត​បទល្មើស​នេសាទ​នា​រដូវ​បិទ​នេះ តែ​ស្រុក​ទាំង​នេះ​នៅតែ​រួម​គ្នា​បង្កើត​បទល្មើស​នេសាទ​ផ្គើន​នឹង​បទបញ្ជា​របស់​លោក​អភិបាលខេត្ដដ​ដែល​។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខុស​ច្បាប់​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ការរិះគន់​ជា​បន្តបន្ទាប់ ចំពោះ​ការ​បណ្តែតបណ្តោយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ស្តីទី​ខេត្តតាកែវ លោក សៅ កុសល ក៏​អស់លោក​ទាំងនេះ​មិន​រវល់​ឈឺក្បាល​វិលមុខ​នឹង​មតិ​រិះគន់​ទាំងអស់​នេះ​ឡើយ អោយ​តែ​បាន​ផលប្រយោជន៏ចូល​ហ៊ោ​ប៉ៅ​ខ្លួន ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការចុះ​យក​ព័ត៌មាន​ផ្ទាល់​លើ​ផ្ទៃ​ទឹក​ជាក់ស្តែង ពិតជា​មាន​បទល្មើស​នេសាទ​ខុស ច្បាប់​មាន​តូច​មាន​ធំ​ក្នុងនោះ​មាន​របាំង​បង្កង​ស្បៃ​មុង​ឈិប សៃ​យឺន ព្រមទាំង​ទូក​ប្រើ​អួន​ឆក់ ។​ល​។ បទល្មើស​ខ្លះ​មាន​ប្រវែង​រហូតដល់​៣​ទៅ​៥​គីឡូ​ទៀតផង ។ ថ្មីៗ​នេះដែរ ក៏​មាន​ការចុះ​បង្ក្រាប​ខ្លះ ពី​កំលាំង​ព្រះរាជអាជ្ញា​ខេត្ត​ដោយ​បង្ក្រា​បបាន​ឧបករណ៏​នេសាទ​ខុសច្បាប់ ជាច្រើន ព្រមទាំង​ជនល្មើស​ជា​ជនជាតិ​វៀតណាម​ទៀតផង ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ស្តីទី​ខេត្ត​តាកែវ​លោក សៅ កុសល និង​កូនចៅ​ជា​នាយ​សង្កាត់​តាម​ស្រុក​ទាំង​នេះ បាន​ឃុបឃិត​គ្នា​បើក​ភ្លើង​ខៀវ​អោយ​ជនជាតិ​វៀតណាម​ចូលមក​រកស៊ី​នេសាទ​ក្នុង​ដែន​នេសាទ​ខ្មែរ ក្នុង​ភូមិសាស្ត្រ​ស្រុក​ទាំង​បី​នេះ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​រាប់ពាន់​រាប់​ម៉ឺន​ដុល្លា ដោយ​មិន​ខ្ចី​ខ្វល់​ពី​ការចុះ​បង្ក្រាប​ឡើយ ទោះជា​មាន​សេចក្តី​រាយ​ការណ៏​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ ។

​ប្រភព​បាន​បន្ថែម​ទៀត​ថា ប្រហែល​ជា​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ខេត្តតាកែវ លោក សៅ កុសល ពូកែ​យកចិត្ត​ផ្គាប់ផ្គន់​មន្ត្រីរដ្ឋបាល​ជលផល​ថ្នាក់​ក្រសួង ហើយ​មើល​ទៅ​បាន​ជា​លោក សៅ កុសល បានដៃ​ខ្លាំងណាស់​ឯ​មន្ត្រីរដ្ឋបាល​ជលផល​ថ្នាក់​ក្រសួង ក៏​មិន​មាន​ចំណាត់ការ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ដែរ​បើ​ពូកែ​បែប​នេះ​មិន​យូរ​ទេ ក្រសួង​នឹង​តែងតាំង​លោក សៅ កុសល ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តតាកែវ​ពេញសិទ្ធិ​ជាមិនខាន ។

​ប្រជាពលរដ្ឋ​ដែល​ជា​អ្នករកស៊ី​នេសាទ​តាម​របៀប​ជា​លក្ខណៈ​គ្រួសារ បាន​សំដែង​នូវ​ការ​តូចចិត្ត​ចំពោះ​ខ្លួន ឯង​ដែល​មាន​លទ្ធភាព​ត្រឹមតែ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​គ្រាន់​ចិញ្ចឹមជីវិត បាន​ព្រឹក​ខ្វះ​ល្ងាច​ចិញ្ចឹម​កូន និង​ក្រុមគ្រួសារ​បាន​យ៉ាង​លំបាក មិន​ហ៊ាន​ប្រើ​ឧបករណ៏​នេសាទ​ខុសច្បាប់ ដូច​គេ​ខ្លាច​មាន​ទោស​ខុស​នឹង​ច្បាប់ ។ គាត់​បន្ថែមទៀតថា ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ពុករលួយ​ទាំង នេះ​មិន​ស្មើភាព​គ្នា​រវាង​អ្នកមាន និង​អ្នកក្រ​ទេ មាន​ប្រាក់​គេ​អាច​ប្រើ​ឧបករណ៏​នេសាទ​ខុសច្បាប់​បាន​គ្រប់បែបយ៉ាង គ្មាន​ការបង្ក្រាប​ទេ ៕
​អ៊ួ​ង វ៉ឹ​ង​

2014_10_04n1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!