ព័ត៌មានថ្មី
ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មោះ​ដុង​មេ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ចម្ការចេក​កំពុង​កាក់កប​ក្នុង​ការនាំ​វៀតណាម​មក​នេសាទ​ល្មើសច្បាប់​

ឈ្មោះ​ដុង​មេ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ចម្ការចេក​កំពុង​កាក់កប​ក្នុង​ការនាំ​វៀតណាម​មក​នេសាទ​ល្មើសច្បាប់​

ខេត្ត​កណ្តាល ៖ មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន ៦០៥ ប្រចាំ​ទិស​ជ្រៃ​ធំ​ម្នាក់ បាន​នាំ​ជនជាតិ​វៀតណាម​ជាច្រើន​ចូលលុកលុយ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់  រួម​មាន​សៃយ៉ឺន ស្បៃ​មុង​នៅក្នុង​បឹង​អតីត​ឡូត៍​លេខ​១៥ ស្ថិតនៅក្នុង​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​អតីត​ឡូត៍​លេខ​១១ និង​ឡូត៍​លេខ​១៣ ស្ថិតក្នុង​ស្រុក​អង្គរបុរី​ខេត្តតាកែវ​យ៉ាង​អនាធិបតេយ្យ ។​

​អ្នក​ភូមិ​ព្រែក​ស្បូវ​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​ប្រជាជន​វៀតណាម​ច្រើនណាស់ មិនដឹងថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ បាន​ចូល​មក​នេសាទ​ត្រី នៅក្នុង​បឹង​អតីត​ដែន ឡូត៍​នេសាទ ខាងលើ​ដោយ​ប្រើ​ឧបករណ៍​សៃយ៉ឺន​ស្បៃ​មុង សុទ្ធសឹង​ជា​សៃយ៉ឺន​ប្រភេទ​យក្ស ប្រើ​បច្ចេកទេស ដាក់​កាច់​ឡុក​កន្ទុយ​កណ្តុរ ដោយ​មានរ​បាំង​ព្រួល ។ ស្បៃ​មុង រាប់រយ​ពាន់​ម៉ែត្រ នៅ​ពេញ​ពាស​ក្នុង​ផ្ទៃ​បឹង​តែម្តង ធ្វើឲ្យ​ពួកកគាត់​ជា​ប្រជា​នេសាទ​ខ្មែរ​ក្រីក្រ រក​តែ​កន្លែង​ដាក់មង​ចងសន្ទូច​មិន​បាន​ទេ ។​

​ពួក​អ្នកនេសាទ​ជនជាតិ​វៀតណាម ម្នាក់​ប្រើ​ឧបករណ៍​សៃយ៉ឺន​ស្បៃ​មុង​ច្រើន​មាត់​ដើម្បី​ដាក់​ចាប់​ត្រី​ហើយ​ពេល​ដែល​លើក​ចាប់​យក​ត្រី​ម្តងៗ​គឺ​ម្នាក់ៗ​ប្រមូល​ត្រី​បាន​ពី​ ២​ទៅ​៣​តោន​ហើយ​ពួក​គេ​លើក​ចាប់​យក​ត្រី​តែ​ពេល​យប់​ទេ​ហើយ​ក្នុង​មួយ​ថ្ងៃ​លើក​ម្តង​។​ប្រភព​ដដែល​បាន​បន្ថែមថា​ចំពោះ​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​៦០៥​ប្រចាំ​ទិស ​ជ្រៃ​ធំ​ម្នាក់​ដែល​បាន​នាំ​ជនជាតិ​វៀតណាម​ជាច្រើន​ចូលលុកលុយ​នេសាទ​ត្រី​ដោយ​ខុសច្បាប់​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ដុង​ជា​មេ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ចម្ការចេក​។​

​មន្ត្រីនគរបាល​រូបនេះ​បាន​នាំ​ជនជាតិ​វៀតណាម​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​សៃយ៉ឺន​ស្បៃ​មុង​នេះ​គឺ​មិនមែន​តែ​ឆ្នាំនេះ​ទេ​នាំ​មក​ជា​រៀងរាល់ឆ្នាំ​ហើយ​ក្នុង​មួយ​ឆ្នាំ​មន្ត្រី​នគ ​បាល​រូបនេះ​បាន​ទទួល​ប្រាក់​ពី​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំងនោះ​រាប់សិប​លាន​រៀល​ឯណោះ​ជា​ថ្នូរ​នឹង​ការការពារ​រត់ការ​បើក​ផ្លូវ​ឲ្យ​អ្នកនេសាទ​ជនជាតិ ​វៀតណាម​ទាំងនោះ​មាន​ឱកាស​ប្រើ​ឧបករណ៍​ខុសច្បាប់​បាន​យ៉ាង​រលូន​។ ដូច្នេះ​សូម​អាជ្ញាធរ​ពិសេស​មន្ត្រី​ជំនាញ​មេត្តា​ចាត់វិធានការ​បង្ក្រាប​ចំពោះ​បទល្មើស​នេសាទ ​ទាំងនេះ​ផង ៕ veng

2014_10_04b3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!