ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ល្បែង​កន្ទុយលេខ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​សមត្ថកិច្ច​មិន​ព្រួយបារម្ភ​ពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

ល្បែង​កន្ទុយលេខ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​សមត្ថកិច្ច​មិន​ព្រួយបារម្ភ​ពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

​កំពត ៖ សេចក្តី​រាយ​ការណ៏​ ពី​ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ​បានឲ្យដឹង​ថា ​សព្វថ្ងៃនេះ​ ករណី​ ល្បែង ​កន្ទុយលេខ​ខុសច្បាប់​បើក ​លេង​យ៉ាង​គគ្រឹក គគ្រេង ​យ៉ាង​អនាធិបតេយ្យ​ តែ​សមត្ថកិច្ច​ប៉ូលីស​សមត្ថកិច្ច​ប៉េអឹម​ មិន​បង្ក្រាប​ ដោយសារ តែ​បាន​ទទួល ​សំណែន​ពី​ ពួក​មេ​ឆ្នោត​ធំៗ​នៅក្នុង​ស្រុក ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋអ ​ស់​ជំនឿ​លើ​គោល នយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព ​របស់​រាជរដ្ឋាភិបាល ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ធ​រស់នៅ​ផ្សារ​កំពង់ត្រាច​បាន​អោយ​ដឹងថា​មាន​មេ​ឆ្នោត​ចំនួន​៦​នាក់​ទី​១​ឈ្មោះ​បាវ នៅ​ផ្សារ​ឬ​ស្សី ទី​២ ឈ្មោះ​រត នៅ​ផ្សារ​លក ទី​៣ ឈ្មោះ​លោក ង​ន លី ទី​៤ ឈ្មោះ​ចែ ដៀប ទី​៥​ឈ្មោះ បញ្ញា ទី​៦​ពូ ហ៊ ហៅ​ឪ​អា​យោង​អ្នក​ទាំង​ប្រាំមួយ​នាក់​នេះ ជា​មេ​ឆ្នោត​ធំ​ជាង​នៅ​ស្រុក​កំពង់ត្រាច បើក​លេង​យ៉ាង​អ​នាធិ​តេ​យ្យ​ដោយសារ​តែ​មាន​ការឃុបឃិត​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េអឹម​និង​អជ្ញាធរ​ស្រុក បាន​ជា​ល្បែង​លេង​ច្រើន​យ៉ាង​នេះ ។​

​ករណី​បើក​លេង​ល្បែង​កន្ទុយលេខ​នៅ​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ខាងលើនេះ​គេ​ពុំ​ដែល​ឃើញ​សមត្ថកិច្ច​ចុះ​ធ្វើ​ការចុះ​បង្ក្រាប​ចំពោះ​មេក្លោង​ធំៗ​ម្តងណា​ឡើយ គ្រាន់​តែ​ហៅ​មេ​ឆ្នោត​ទាំងនោះ​ធ្វើ​កិច្ចសន្យា​តែប៉ុន្នោះ​រួចជាស្រេច ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​បាន​សង្កេត​ឃើញ​ថា​ការចុះ​បង្ក្រាប​បទល្មើស​ខុស​ច្បាប់​តាម​បណ្តា​ខេត្ត​ក្រុង​សមត្ថកិច្ច​បាន​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់​បញ្ជារ​អោយ​បង្ក្រាប​ស្ទើ​ទាំងស្រុង​ទៅ​ហើយ ចម្លែក​ខេត្តកំពត​នេះ​ហាក់បីដូចជា​ធ្វើ​មិនដឹងមិនឮ​សោះ ជាពិសេស​ស្រុក​កំពង់ត្រាច​តែម្តង​។​

​ចំពោះ​បទល្មើស​ដែល​កើតឡើង​នៅ​ស្រុក​កំពង់ត្រាច​សមត្ថកិច្ច​មើល​មិនឃើញ​សោះ​និង​មាន ភាព​ធូររលុង​បែប​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​និង​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​ភូមិ​ឃុំ​ដែល​គ្មាន​សុវត្ថិភាព​កើតឡើង​ដូចជា​អំពើហឹង្សា​ក្នុង​គ្រួសារ​ចោរលួច​ចោរឆក់​ចោរប្លន់​ចោរ​គាស់​ផ្ទះ​និង​អំពើ​ជាច្រើន​ទៀត ។

​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត សូម​សំណូមពរ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ពិនិត្យមើល​ភាព​អសកម្ម​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​ប៉េអឹម និង​ប៉ូលីស​ដែល​កំពុងតែ​សប្បាយ​ឃុបឃិត​បើក​ឲ្យមាន​បទល្មើស​ល្បែងស៊ីសង កន្ទុយលេខ​(​ហៅ​ឆ្នោត​)​យ៉ាង​គគ្រឹកគគ្រេង ។ នេះ​ជា​ទង្វើ​មួយ​ផ្ទុយ​ពី​បទបញ្ជា​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​រឹតបន្តឹង​ជាដាច់ខាត​មិន​ឲ្យ​កើតមាន​។​

​លោក អ៊ុម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចាំ​មើល​លោក​ហៅ​ប៉ូលិស​មក​សួរ​មើល លោក ហាញ់ គា អធិការ​ស្តីទី​បានអោយដឹង​ថា​លោក​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យ​អស់ហើយ ហើយ​ពួក​វា​ថា​ឈប់​លេង លោក លាង ឈី​វ​មេ​បញ្ជារ​ការ​កង​រាជ​អាវុធ​ហ​ត្ត​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​អ្នកយក​ព័ត​មាន​តាម​ទូរ​សព្វ័​ថា​លោក​និង​សហការ​ជាមួ​យ​អ្នកកាសែត​ចុះ​បង្ក្រាប​ពួក​វា​ម្តង ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ស្រុក​កំពង់ត្រាច​ជា​ស្រុក​មួយ​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ខាង​ល្បែងស៊ីសង​ប្រចាំ​ខេត្ត​កំពត ៕

2014_10_07d3 (2) 2014_10_07d3 2014_10_07d3 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!