ព័ត៌មានថ្មី
ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល ! -@- ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច! -@- ឈ្មួញ ឈ្មោះចន្ធី និងឈ្មួញ ឈ្មោះល័ក្ខ ពិតជាមានអំណាចខ្លាំងក្នុងខេត្តរតនគិរីអាចធ្វេីព្យុះភ្លៀងបង្កេីតបទល្មេីសព្រៃឈេីបំផ្លាញជាតិបានយ៉ាងរលូន...! -@- ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ -@- លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! -@- ដូរមេគយត្រពាំងផ្លុងថ្មី លោក ប៉ែន សុីថា ចូលជាវិធីរកលុយរបស់មេគយធំគុណ ញឹមនិងជាការទាត់ច្បាប់ប្រឆាំងអំពើពុករលួយទៅកន្លៀតជញ្ជាំង? -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក សំ សុវណ្ណារិទ្ធ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗ យ៉ាងតក់ក្រហល់តាដែល! -@- លោក ទុំ ណូ ស្រង់ដើមពីទំនិញគេចពន្ធលើលំហរសមុទ្រនិងឃុបឃិតជាមួយឈ្មួញគ្រាក់ៗមិនទាន់អស់ចង់ព្រះអង្គដកចេញប៉្រុច លោក សំ សុវណ្ណារិទ្ធិចូលភ្លែតរៀបចំផែនការស្រង់ដើមយ៉ាងតក់ក្រហល់តាដែល! -@- ធំខ្លិនមិនស្រួលចេញពីស្រុកជលគិរី រឿងកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ : យកលុយ១ហិកតា ៦០ដុល្លា
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ដី​ភ្នំ​នៅ​ក្នុង​តំបន់​ឧឡា​ជាតិ​រាម​ខេត្ត​ព្រះសីហនុ​កំពង់​ប្រឈរ​មុខ​រលាយ​ហិន​ហោច​បើសិនជា​អជ្ញាធរ​ពាក់​ព​ន្ឋ័​នៅតែ​ធូ​រលុង​

ដី​ភ្នំ​នៅ​ក្នុង​តំបន់​ឧឡា​ជាតិ​រាម​ខេត្ត​ព្រះសីហនុ​កំពង់​ប្រឈរ​មុខ​រលាយ​ហិន​ហោច​បើសិនជា​អជ្ញាធរ​ពាក់​ព​ន្ឋ័​នៅតែ​ធូ​រលុង​

​ខេត្ត​ព្រះ​សី​ហន ៖ ដី​ភ្នំ​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ​ឈូសឆាយ​កាយ​ភ្នំ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង បាន​យ៉ាង​រលូន​ដូចនេះ មានច្បាប់​អនុញ្ញាត្តិ រឺ យ៉ាងណា​នោះ​ទេ ។​

​ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា ទីតាំង​ភ្នំ​មួយកន្លែង ស្ថិតនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ផ្លូវ​ចូល​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម នោះ ត្រូវ​គេ​មើលឃើញ​ថា មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង រថយន្ត​ដឹក​អាច​ម៏​ដី​មិន​តិច​ជាង ២០​គ្រឿង​នោះ​ទេ កំពុង​ធ្វើការ​វាយ​លុយ​ក​ឈូសឆាយ កាយ​យក​អាច​ម៏​ដី ដឹក​ចេញ​ផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន​ម៉ៅកា​សាងសង់​ព្រលានយន្តហោះ កងកេង យ៉ាង​សកម្ម​ដង្ហែរ​គ្នា​ដូច​បុណ្យ​កឋិន​យ៉ាង​ដូច្នេះ​ដែរ ។​

​ពាក់​ពន្ឋ័កា​រជីក​កកាយ​ភ្នំ​យក​អាចម៍ដី​តំបន់​ខាងលើ​នេះ​បុរស​ម្នាក់​ជា​អ្នកមើលការខុសត្រូវ​កា​រដ្ឋា​ន​ដឹក​ដី​ខាងលើ​ឈ្មោះ​ហេង​វណ្ណា (​ហៅ​ត្រឹង​)​ដែល​អះអាង​ថា​រូប​ខ្លូន​ជាទី​ព្រឹក្សា​ផ្ទាល់​របស់​លោក​ឧ​កញ្ញ៉ា​លឹម​ហ៊ុយ​ឡេង​បានន​យាយ​ប្រាប់​ថា​ដី​នេះ​ជា​ដី​របស់​លោក​ឧ​កញ្ញ៉ា​លឹម​ហ៊ុយ​ឡេង​ដូចនេះ​បើ​ចង់ដឹង​គូរ​ទៅ​សួរ​លោក​ឧ​កញ្ញ៉ា​ទៅ​។​

​លោក នូវ កា​រុន នាយក​ឧឡា​ជាតិ​រាម បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា ដី​ចំណុច​កំពុង​ធ្វើ​សកម្មភាព​ខាងលើ ត្រូវបាន​រាជរដ្ឋាភិបាល​កាត់​ចេញពី​ដែន​ឧទ្យាន​ជាតិ​រាម ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់​ពន្ធ័ រស់នៅ​តំបន់​នោះ តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ ដូចនេះ​រាល់​ការឈូសឆាយដី​កាយ​យក​អាច​ម៏​ដី​លក់​នៅ​ត្រង់​ចំណុច​នោះ បើសិនជា​គេ​ធ្វើឡើង​នៅ​លើ​ដី​ដែល​បាន​កាត់​ចេញពី​តំបន់​ឧឡា​ជាតិ រូ​ច វា​មិន​បញ្ហា​នោះទេ ពីព្រោះ​ហូ​ស​ដែន​សមត្ថកិច្ច​របស់​លោក​គ្រប់គ្រង ប៉ុន្តែ​បើ​ការ​ឈូសឆាយ​នេះ មាន​ការប៉ះពាល់​ដី​ឧឡា​ជាតិ លោក​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់​មិន​ឲ្យ​រូចខ្លូន​ឡើយ ។​

​លោក ប្រាក់ ចន្ទ័​ប្រាថ្នា ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ ចំពោះ​បញ្ហារ​ឈុសឆាយ​កាយយក​អាច​ម៏​ដី​លក់​ខាងលើនេះ លោក​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​លោក​នឹង​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់​ដល់​ទីតាំង​ការដ្ឋាន​លក់​អាច​ម៏​ដី​នោះ ដើម្បី​ពិនិត្យ​រក​មើល​ពី​ច្បាប់​អនុញាតិ ហើយ​បើសិនជា​គ្មាន​ច្បាប់​អនុញាត្តិ​ត្រឹមត្រូវ​ទេ​នោះ លោក​នឹង​ធ្វើការ​បញ្ឈប់​សកម្មភាព មិន​អនុញាត​ឲ្យធ្វើ​ការឈុស​ឆាយកាយ​យក​អាចម៏ដី​លក់​បន្ត​ទៀត​ទេ ។

​លោក ប្រាក់ ចន្ទ័​ប្រាថ្នា​បានបញ្ជាក់​ថា ការដ្ឋាន​ជីក​យក​អាច​ម៏​ដី​លក់​ខាងលើនេះ អាច​ដំណើរការ​ឡើងវិញ​បាន លុះត្រាតែ​ម្ចាស់​ការដ្ឋាន​ធ្វើ​ច្បាប់​អនុញាត​រូ​ចរាល់​ជាមុនសិន ៕
​ដោយ ភ្នំព្រឹក​

2014_10_07d2 (3) 2014_10_07d2 2014_10_07d2 (1) 2014_10_07d2 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!