ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទបន្តរងចាំមើលថាតើ ស្ថាប័នពាក់ព័ន្ធនិងមន្ទីរសូរិយាដីមាន សមត្ថភាពបញ្ឈប់នូវការសាងសង់សំណង់ជាលក្ខណះរឹងមាំចំនួន៣កន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមាត់ ព្រែកកោះប៉ោដែលមានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់ដងទង់ នោះអោយបញ្ឈប់នូវការសាងសង់នោះបាន
ដែរឬទេ ។
តាមប្រភពព័ត៌មានពីមន្ត្រីភូមិបាលក្រុង បានអោយដឹងថា សំណង់អាគារមួយជារបស់ ឈ្មោះ ដួង ប៊ុនធឿន នេះ ការិយាល័យភូមិបាលក្រុងបានចេញលិខិតអោយបញ្ឈប់ការសាងសង់ចំនួន៣លើករួចមកហើយ ប៉ុន្តែម្ចាស់សំណង់មួយនេះ នៅតែបន្តសាងសង់ ដោយមិនបានធ្វើតាមនូវការណែនាំអោយផ្អាករបស់ មន្ត្រីជំនាញ ថា ម្ចាស់សំណង់មួយមិនធ្វើតាមការណែនាំមួយដងជាពីរដង គួរណាស់តែប្រើវិធានការអនុវត្តន៏ អោយបានម៉ឹងម៉ាត់ទៅតាមនិតីវិធីច្បាប់ មិនគួរណាឈរអោបដៃមើលដោយមិនមានវិធានការណ៏បែបនេះឡើយ ។
ប្រភពដដែរបានអោយដឹងទៀតថា ជាចំនួនពីរទៀតដែលសាងសង់ជាប់មាត់ព្រែកកោះប៉ោ ដែលជាតំបន់ហាមឃាត់ មិនអោយមានការសាងសង់ដែរនោះ ។ ២-ឈ្មោះ កាន់ សុធន់ ជំនាញចេញលិខិតបញ្ឈប់ចំនួន ៣ ច្បាប់រួចមកហើយដែរ ប៉ុន្តែម្ចាស់សំណង់នេះនៅតែបន្តសកម្មភាពសាងសង់បំពានច្បាប់យ៉ាងចំហ ហាក់បីដូច ជា ប្រទេសគ្មានច្បាប់ទំលាប់ទាល់តែសោះ ។ បណ្តាញព័ត៌មានអប្សរាណិត របស់យើងស្វែរកការបំភ្លឺពី សំណាក់ម្ចាស់សំណង់ទាំង៣ខាងលើ លោកមិនមានចេញជាលិខិតអនុញ្ញាតិអោយទេ ។
បើតាមការបញ្ជាក់ របស់លោក កែ ពុទ្ធី ប្រធានមន្ទីរដែនដីនគររូបនីយកម្ម បានបញ្ជាក់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៤ នេះថា លោកកំពុងរៀបចំឯកសារពាក់ព័ន្ធ និង សំណង់ទាំងនេះទៅអោយឯកឧត្តម អភិបាលខេត្តដើម្បីសម្រេច ។
ព័ត៌មានយើងនិងធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋបន្តនៅពេលក្រោយទៀត ៕